ម៉ូតូ​និង​រថយន្តបុក​គ្នា បណ្តាលអោយ​បុរស​ម្នាក់​បាក់ជើង​

កំពង់ចាម: បុរស​ម្នាក់​បានរ​ងរ​បួស​បាក់ជើង  ក្រោយពី​ជួប​គ្រោះថ្នាក់​បើក​ម៉ូតូ​បុក​ជាមួយ​រថយន្តកាលពី​វេលា​ម៉ោង​៧​និង​៣០ នាទី​ព្រឹក ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិស្រែប្រាំង ឃុំ​តា​ប្រុក ស្រុក​ចម្ការលើ ខេត្តកំពង់ចាម ។

​ជនរងគ្រោះ មានឈ្មោះ អ៊ុ សារ៉ាត់ អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្លែង ឃុំ​តា​ប្រុក ស្រុកចម្ការលើ ។

​មុនពេល​កើតហេតុ គេ​បានឃើញ​បុរសរងគ្រោះ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា វ៉េវចេញពី​កន្លែង​ចាក់​សាំង មិនបាន​ប្រយ័ត្ន ក៏ បាន​បុក​ជាមួយ​រថយន្ត​មួយគ្រឿង​ម៉ាកលុ​ច្ស​ស៊ី​ស RX៣០០ ក្នុងទិសដៅ​បញ្ច្រាស​ទិសដៅ​គ្នា បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ដួលរងរបួស​បាក់ជើង​ស្តាំ ។​

​ក្រោយពី​កើតហេតុ​រួច អ្នកបើករថយន្ត បន្ថែម​ល្បឿន​គេច រហូតដល់​ភូមិ​ស្រា​ស្ត្រ​ឃុំចម្ការអណ្តូង ទើប​អ្នកបើក​បរបាន​ឈប់​ចត​រថយន្ត​ចោល ក្នុង​ចម្ការកៅស៊ូ ហើយ​រត់គេចខ្លួនបាត់ ។​

 ចំណែក​រថយន្ត​និង​ម៉ូតូ ត្រូវបាន​កម្លាំង​ជំនាញ បាន​អូស​យកមក​រក្សាទុក នៅអធិការដ្ឋាន​នគរបាល​ស្រុក ចម្ការលើ រង់ចាំ​ភាគី​ម្ចាស់​រថយន្ត​ចូលខ្លួន​មកដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​។ ជនរងគ្រោះ​ត្រូវបាន​រថយន្ត​គិលានសង្គ្រោះ មកយកទៅ​មន្ទីរពេទ្យ បង្អែក​ស្រុក​៕​R

ម៉ូតូ​និង​រថយន្តបុក​គ្នា បណ្តាលអោយ​បុរស​ម្នាក់​បាក់ជើង​