​កុំ​កុំ ត្រូវ​ប្រពន្ធ​ដើរ​តាម​ស្អិត​ដូចស្ករ​តាំង​ម៉ែ

Doliprane TVC

​ ​កំពូល​តារា​ក្បាច់គុន​ហុងកុង ដាន់​នី យ៉េន ( Donne Yen) ឬ កុំ​កុំ និង ភរិយា​របស់លោក អ្នកស្រី ស៊ី​ស៊ា​លា ហ្វា​ង (Cecilia Wang) ត្រូ​ន​បាន​មហាជន​ប្រទះឃើញ​ពួកគេ​ទាំងពីរ​នាក់​បង្ហាញ​ពី​ភាព​ផ្អែម​ល្អែ​ម​ដាក់គ្នា​នៅលើ​ចិញ្ចើមផ្លូវ ។

​កុំ​កុំ ត្រូវ​ប្រពន្ធ​ដើរ​តាម​ស្អិត​ដូចស្ករ​តាំង​ម៉ែ

​ ​

ជាធម្មតា​កំពូល​តារា​ក្បាច់គុន​វ័យ ៥២ ឆ្នាំ កុំ​កុំ និង ភរិយា ត្រូវបាន​គេ​សម្គាល់​ឃើញថា មួយរយៈ​មុននេះ​នៅពេលដែល កុំ​កុំ កំពុងតែ​មមារ​ញឹក​ជាមួយ​ការងារ​ផ្សព្វផ្សាយ​រឿង « Ip Man 3 » គេ​ក៏​ឃើញ​មាន​វត្តមាន​ភរិយា​របស់គាត់ គឺ​អ្នកស្រី ស៊ី​ស៊ា​លា ហ្វា​ង ដើរ​តាម​គាត់​ជាប់​រហូត និង គ្រប់​ទីកន្លែង​ផងដែរ ។

​កុំ​កុំ ត្រូវ​ប្រពន្ធ​ដើរ​តាម​ស្អិត​ដូចស្ករ​តាំង​ម៉ែ

ម្យ៉ាង​វិញទៀត​សម្រាប់​លោក ដាន់​នី យ៉េន ឬ កុំ​កុំ ទោះបីជា​មមារ​ញឹក​នឹង​កាលវិភាគ​ការងារ​យ៉ាងណាក្ដី ក៏​លោក​នៅតែ​ឆ្លៀតពេល ឬមួយ​ផ្អាក​ការងារ​ខ្លះ​ដើម្បី​នៅ​ជាមួយ​ភរិយា​ដូចជា​បង្កើត​បរិយាកាស​ល្អៗ​ជាមួយគ្នា​ជាដើម ។​ ​ជាក់ស្ដែង​យោងតាម​ព័ត៌មាន​ដែល​ទទួលបាន​ពី​គេហទំព័រ Asian E-News Portal ដែល​បាន​ចុះផ្សាយ​កាលពីពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹងថា តារា​ក្បាច់គុន កុំ​កុំ និង ភរិយា បានបង្ហាញ​ពី​ភាព​ផ្អែម​ល្អែ​ម​ជាមួយគ្នា​ដោយ​ដើរលេង​នៅលើ​ដង​វិថី ដែល​មើលទៅ​គួរ​ឲ្យ​ច្រណែន​ណាស់ ។

​កុំ​កុំ ត្រូវ​ប្រពន្ធ​ដើរ​តាម​ស្អិត​ដូចស្ករ​តាំង​ម៉ែ

ជាមួយគ្នានេះដែរ​លោក កុំ​កុំ ថែមទាំង​បាន​បង្ហោះ​រូបថត​ដ៏​ផ្អែមល្ហែម​នេះ​ចូលទៅក្នុង​គណនី​កម្មវិធី​សង្គម Weibo របស់លោក​ទៀតផង​ដោយបាន​ភ្ជាប់​ជាមួយ​ពាក្យ​មួយ​ឃ្លា​ថា «​នេះ​គឺជា​ឱកាស​ដ៏​កម្រ​មួយ​សម្រាប់​ដំណើរ​នៅក្រោម​ពន្លឺព្រះអាទិត្យ​ដ៏​ស្រស់ស្អាត​» ៕(​ប្រភព ឡូ​លី​ប៉ប​) កុសល