រំជួលចិត្ត​ជាមួយ​ទឹកចិត្ត​ម្តាយ​ជនជាតិ​ចិន

Doliprane TVC

​ ​គ្រប់គ្នា​ប្រាកដជា​ដឹង​ច្បាស់​ថា ក្នុងប្រទេស​ចិន សីតុណ្ហភាព​បាន​ធ្លាក់ចុះ​យ៉ាងគំហុក ដែល​ធ្វើ​ឲ្យ​ការចេញ​ទៅណា​មាន​ភាពលំបាក​យ៉ាងខ្លាំង ព្រោះ​ត្រូវ​ប្រឈមមុខ​នឹង​អាកាសធាតុ​ស្ទើរតែ​ធ្វើ​ឲ្យ​រាងកាយ​របស់​មនុ​ស្សក​ក ។​

រំជួលចិត្ត​ជាមួយ​ទឹកចិត្ត​ម្តាយ​ជនជាតិ​ចិន

​ស្របពេល​ជិត​នឹង​ដល់​រដូវ​បុណ្យចូលឆ្នាំ​ចិន​នេះ​ផងដែរ មនុស្សម្នា​ជនជាតិ​ចិន​កំពុងតែ​ធ្វើដំណើរ​ទៅ​ស្រុកកំណើត ក៏ដូចជា​ទៅរក​កន្លែង​ដើរ​កម្សាន្ត​ជួបជុំ​គ្រួសារ តែ​ក្នុងខណៈ​នេះដែរ រូបថត​មួយ​សន្លឹក​បានធ្វើ​ឲ្យ​រំជួលចិត្ត​អ្នកលេង​បណ្តាញ​អ៊ី​ន​ធឺរ​ណេ​ត​នៅក្នុង​ប្រទេស​ចិន ព្រោះ​វា​បាន​ស្តែង​ចេញពី​ទឹកចិត្ត​ម្តាយ​ពិតៗ ។

រំជួលចិត្ត​ជាមួយ​ទឹកចិត្ត​ម្តាយ​ជនជាតិ​ចិន

រំជួលចិត្ត​ជាមួយ​ទឹកចិត្ត​ម្តាយ​ជនជាតិ​ចិន

ម្តាយ​វ័យក្មេង​មួយរូប​ត្រូវគេ​ថត​បាន រុំ​ផ្អោប​កូន ហើយ​ដើម្បី​កាន់​កូន​ឲ្យ​ជាប់ ខ្លាច​កូន​ធ្លាក់ នាង​ក៏បាន​ប្រើ​ធ្មេញ​នាង​ខាំ​អាវ​កូន ស្របពេល​ដែល​ដៃ​ទាំងសងខាង​កំពុងកាន់​វ៉ា​លី​ខោអាវ ។​ ​គេ​បានដឹងថា ក្រោយពេល​បង្ហោះ​រូបថត​នេះ​ចូល​បណ្តាញ​អ៊ី​ន​ធឺរ​ណេ​ត គេ​បានទទួល​សារ​គោរព​ស្រឡាញ់​ម្តាយ​វ័យក្មេង​នោះ​យ៉ាងច្រើន និង បាន​ចែកចាយ​បន្ត​ស្តីពី​ទឹកចិត្ត​អ្នក​ម្តាយ ៕​ថា​វរិ​ទ្ធ (​ប្រភព ៖ CCTV)

រំជួលចិត្ត​ជាមួយ​ទឹកចិត្ត​ម្តាយ​ជនជាតិ​ចិន

រំជួលចិត្ត​ជាមួយ​ទឹកចិត្ត​ម្តាយ​ជនជាតិ​ចិន