ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជធានី​ភ្នំពេញ​ ៖ ​យុវជន​ម្នាក់​បើក​រ៉ឺម៉កម៉ូតូ​​ដឹក​កេសស្នោពេញ​​​​ក្នុង​ល្បឿន​លឿ​ន​​ជាន់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​ទៅ​បុក​រថយន្ត​ពីក្រោយ​​បណ្តាល​ឱ្យ​រង​ការ​​ខូច​ខាត​ កាល​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​​​ថ្ងៃ​ទី​២ ​ខែមករា ​ឆ្នាំ​២០១៦ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី៣ ​ខណ្ឌទួលគោក ។​

តាម​ប្រភព​ព័​ត៍​មាន​ពី​កន្លែង​កើត​បានឱ្យ​​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​ឃើញ​យុវជន​ម្នាក់​បើក​រ៉ឺម៉កម៉ូតូ​​​​មួយគ្រឿង​ដឹក​កេសស្នោ​ពេញ ​ពី​លិចទៅ​កើត​យ៉ាង​លឿន​ លុះ​មក​ដល់​ចំណុច​កើតហេតុ​​ ​​ក៏​​ជ្រុល​ទៅ​បុក​រថយន្ត​ម៉ាក​ហាយ​ឡែន​ឌ័​រ ​ព​ណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AC-7478 មួយ​គ្រឿង ​​ខណៈ​​​ឈប់​​រង់​ចាំ​ភ្លើង​ស្តុ​ប​ពេញទំហឹង​បណ្ដាល​រង​ការ​ខូចខាត​ផ្នែក​ខាងក្រោយ​យ៉ាងដំណំ ។ ក្រោយ​កើត​ភាគី​ទាំង​សងខាង​បាន​​សម្រប​សម្រួល​គ្នា​ដោយ​ភាគី​ខាង​រ៉ឺម៉ក​ម៉ូតូ​ព្រម​សង​សំណង​ទៅ​លើ​រថយន្ត​​​ចំនួន​១៥០ដុល្លា​រ ដើម្បី​បញ្ចប់រឿង​​នៅ​កន្លែង​កើតហេតុ​ ៕