ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​តាម​​​សេចក្តី​រាយ​ការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​បាន​ឱ្យ​ដឹង​នៅ​មុន​នេះ​បន្តិច​ថា ​អាជីវករ​ខ្មែរ​​បានផ្ទុះ​ជម្លោះ​ជាមួយ​មន្ត្រី​ និង​សមត្ថកិច្ច​ថៃ​ដែល​ចុះ​ចាប់​ទំនិញ​ពួក​​គេ​​​នៅ​ផ្សារ​រុង​ក្លឿ​ បង្ក​​​ឱ្យ​មាន​អំពើ​ហិង្សា​​​យក​ដុំ​ថ្ម​គប់និង​វាយ​កម្ទេច​រថយន្ត​ថៃ​​នៅម៉ោង​ជិត​១២​ថ្ងៃត្រង់​​​​ថ្ងៃ​ទី​៣ ​កុម្ភៈ ២០១៦ នេះ ​។

ប្រភពបាន​បន្ត​​ថា ​ដំបូង​សមត្ថកិច្ច​ថៃ​ចុះ​ចាប់​ទំនិញ​នៅ​តាម​តូប​លក់​នាឡិកា​ ​កាបូបយួរ​ និង​ខ្សែ​ក្រ​វា​ត់​ បន្ទាប់​មក​​ក៏​ផ្ទុះ​ជម្លោះ​ជាមួយ​អាជីវករ​ខ្មែរ​​ក្លាយ​ជា​ហិ​ង្សា​ ។ អាជីវករ​មាន​គ្នា​មិន​ក្រោម​ពី​១០០​​នាក់នោះ​ទេ​ ​​ហើយ​​​រថយន្ត​ថៃ​មួយ​​គ្រឿងក្នុង​ចំណោម​​រថយន្ត​៣​​គ្រឿង​ ត្រូវ​​បាន​គេ​គប់​បែក​កញ្ចក់​ និង​មួយ​គ្រឿង​​ទៀត​ត្រូវ​បាន​​គេ​លើក​បំបះ​ជើង។ ​ក្នុង​​ការ​ផ្ទុះ​ហិង្សា​​ខាង​លើ​នេះ ​​សមត្ថកិច្ច​ថៃ​ក៏បាន​ចាប់ខ្លួន​អាជីវករ​ខ្មែរ​មួយ​ចំនួន​ផង​ដែរ​ ​៕

ព័ត៌​មានពិស្តារ​មាន​ផ្សាយ​ជូន​នៅ​លើទំព័រ​កោះ​សន្តិភាព​