ស៊ុយអែតកាន់តែ តឹងតែងក្រោយការស្លាប់ បុគ្គលិកធ្វើការនៅ ជុំរំបណ្តោះអាសន្នម្នាក់

ទីក្រុង Stockholm៖ ក្រុមមនុស្សពាក់ម៉ាស ជាច្រើននាក់ដែលបាន នឹងកំពុងបង្កភាព ចលាចលក្នុងទីក្រុង ដោយការដេញចាប់ នឹងបង្កអំពើហិង្សាទៅលើ ក្រុមជនភៀសខ្លួន កាន់តែមានសភាពអាក្រក់ឡើង នៅចុងសប្តាហ៍មុននេះ។ មនុស្សគ្រប់គ្នាបង្ហាញពី ការយល់ឃើញទៅលើ ភាពអសន្តិសុខបែបនេះ ដោយសារតែលំហូរចូល នៃជនភៀសខ្លួនកាន់តែ ច្រើនឡើងដែលមាន នៅក្នុងប្រទេសស៊ុយអែត។

អំពើហិង្សានៃក្រុមទាំងនេះ បានចាប់ផ្តើមកើតមាន ឡើងនៅក្រោយតែប៉ុន្មានថ្ងៃ នៃការស្លាប់របស់បុគ្គលិកស្រីម្នាក់ ដែលត្រូវបានគេសម្លាប់ នៅក្នុងជំរុំភៀសខ្លួនមួយកន្លែង។ ក្រុមមនុស្សដែលមានពាក់ម៉ាស ប្រមាណពី ៥០ទៅដល់ ១០០នាក់ បានដើរបង្កការវាយតប់គ្នា ជាមួយនឹងក្រុមមនុស្សដែលគេគិតថា មានរូបរាងខាងក្រៅជាជន អន្តោប្រវេសនោះ។

ប្រព័ន្ទផ្សព្វផ្សាយរបស់ ប្រទេសទាំងក្រុមប្រឆាំង និងក្រុមខាងគណបក្ស កាន់អំណាចបាននំាគ្នា ដាក់កំហុសទាំងអស់ទៅលើ លោកនាយករដ្ឋមន្ត្រី StefanLofven ដែលគេជឿជាក់ថា លោកបានធ្វើឲ្យសម្លេងឆ្នោត របស់គណបក្សរបស់ខ្លួន ធ្លាក់សម្លេងគាំទ្រយ៉ាងខ្លាំង ដែលមិនធ្លាប់មានកន្លងមក៕