រដ្ឋមន្ត្រីក្រសួង​មហា​ផ្ទៃ​ខ្មែរ​ដាក់បទ​បញ្ជា​ឲ្យ​ប៉ូលិស​ចរាចរណ៍​បង្កើន​ការ​ត្រួត​ពិនិត្យ​អ្នក​បើកបរ​មាន​ជាតិ​ស្រវឹង

ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធ​ផល​ត្រួត​ពិនិត្យ​ច្បាប់​ស្តីពី​ចរាចរណ៍​​ផ្លូវ​គោក​កាល​ពី​ដើម​សប្ដាហ៍​នេះ​ លោក​ ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​បញ្ជា​​ឲ្យ​សមត្ថកិច្ច​​ប្រមូល​​​ទិន្នន័យ​ពី​ចំនួន​ហាង​ផឹកស៊ី​នៅ​ទូទាំង​ប្រទេស​​ឲ្យ​បាន​ច្បាស់​លាស់។