សម្តេច​តេ​ជោ : ​ពាក្យចាស់​ថា​ស្រឡាញ់​កូន​មួយ​តៅ​ស្រឡាញ់​ចៅ​មួយ​ថាំង​ពិតជា​ត្រឹមត្រូវ​ណាស់​

Doliprane TVC

​ភ្នំពេញ​៖ ​សម្តេច​តេ​ជោ​ហ៊ុនសែន ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សរសេរ​ក្នុង​បណ្តាញ ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​កនា​​ព្រឹក​ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០១៦ ថា​”​ស្រឡាញ់​កូន​មួយ​តៅ ស្រឡាញ់​ចៅ​មួយ​ថាំង ពិតជា​ត្រឹមត្រូវ​ណាស់​” ។​

សម្តេច​តេ​ជោ : ​ពាក្យចាស់​ថា​ស្រឡាញ់​កូន​មួយ​តៅ​ស្រឡាញ់​ចៅ​មួយ​ថាំង​ពិតជា​ត្រឹមត្រូវ​ណាស់​

សម្តេច​តេ​ជោ​ បានបញ្ជាក់​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ដែរ​ថា ”​បទពិសោធ​ន៌​នៃ​ជោគជ័យ​របស់ខ្ញុំ​លើ​ការអប់រំ​កូន​កំពុង​បាន​​ប្រើប្រាស់ ដើម្បី​អប់រំ​ចៅ​ជា​បន្តទៀត ។ ការ​គួបផ្សំ​រវាង​សាលារៀន​សង្គមជាតិ និង គ្រួសារ​គឺជា​មូលដ្ឋាន​ផ្តល់ឱ្យ​គ្រួសារ​​នីមួយៗ​មាន​ភាពងាយស្រួល​ដើម្បី​សំរេច​នូវ​បំណង ដែល​ចង់​បណ្តុះបណ្តាល​កូន​ឬ​ចៅ​” ។

សម្តេច​តេ​ជោ : ​ពាក្យចាស់​ថា​ស្រឡាញ់​កូន​មួយ​តៅ​ស្រឡាញ់​ចៅ​មួយ​ថាំង​ពិតជា​ត្រឹមត្រូវ​ណាស់​

សម្ដេច​មានប្រសាសន៍​ប​ន្ថែ​ម​ថា កត្តា​គ្រួសារ​ដើរតួរ​នាទី សម្រេច​កំណត់​ឯ​កត្តា​សាលារៀន និង សង្គម​មាន​តួនាទី មិនអាច​ខ្វះ​បាន ភាព​ជិតស្និទ​ដែល​ឪពុក ម្តាយ ជីដូន ជីតា​ផ្តល់​ឲ្យ​កូន​ឬ​ចៅ សំខាន់​ខ្លាំងណាស់​ដើម្បី​ឲ្យ​ពួកគេ​មាន​ភាព​កក់​​ក្តៅ មិនមាន​អារម្មណ៍​ឯកោ ហើយ​បែរជា​ចេញទៅ​ក្រៅ​ផ្ទះ​រហូត​កូន ឬ ចៅ​ក្លាយជា​ក្មេង​ទំនើង ឬ ក្មេង​ខ្វះ​ការអប់រំ ។​

សម្តេច​តេ​ជោ : ​ពាក្យចាស់​ថា​ស្រឡាញ់​កូន​មួយ​តៅ​ស្រឡាញ់​ចៅ​មួយ​ថាំង​ពិតជា​ត្រឹមត្រូវ​ណាស់​

បញ្ជាក់​ចុងក្រោយ នៃ​ផេ​ក​នេះ​ សម្ដេច​តេ​ជោ បាន​សរសេរ​បញ្ជាក់​ផងដែរ​ថា “​សូម​ឪពុក មា្ត​យ ជីដូន​ជីតា ចែករំលែក​​ពេលវេលា​ដើម្បី​កូនៗ និង ចៅៗ នេះ​ជា​បទពិសោធន៍ ដែល​ខ្ញុំ​មាន​ហើយ ចង់​ចែករំលែក​ជាមួយ​ឪពុក និង ជីតា​គ្រប់​​រូប​” ៕​ដេប៉ូ​

សម្តេច​តេ​ជោ : ​ពាក្យចាស់​ថា​ស្រឡាញ់​កូន​មួយ​តៅ​ស្រឡាញ់​ចៅ​មួយ​ថាំង​ពិតជា​ត្រឹមត្រូវ​ណាស់​