ពលរដ្ឋ និង​សិស្សានុសិស្ស​ក្រីក្រ​នៅ​សាលាបឋមសិក្សា​ចំ​រ៉ាំ​ង​ទទួល​អំណោយ​ពី​ក្រុមគ្រួសារ​សប្បុរសធម៌​នៅ​ខេត្ត​ព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ​៖ កង់​២២​គ្រឿង សម្ភារៈ​សិក្សា​១០០​សម្រាប់ រួមជាមួយ​ថវិកា​មួយចំនួន ត្រូវបាន ក្រុមគ្រួសារ​សបុ​រសធម៌​ចំនួន​បី ដឹកនាំ​ដោយ លោក​ឧកញ៉ា ទៀ វិចិត្រ យកទៅ​ប្រគល់ជូន សិស្ស​ក្រីក្រ​ចំនួន​៨៤​នាក់ នៅ​សាលាបឋមសិក្សា​ចំ​រុំ​ា​ង ស្ថិតនៅ​ភូមិ​ឫទ្ធី​២​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ដែល​កំពុងមាន​ជីវភាព​ការលំបាក និង​ខ្វះខាត​ម​អ្យោ​បាយ​ធ្វើតំណើរ​មក​សាលារៀន​ទៀតផង​នោះ​។​

លោក នង ឌី​ណា​រ៉ា មេឃុំ​កែវផុស​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​២ ខែកុម្ភៈ​នេះ ក្រុម​សប្បុរសធម៌​អូរ​ដឹកនាំ​ដោយ​លោក​ឧកញ៉ា​ទៀ វិចិត្រ បាន​នាំយក​កង់​ចំនួន​២២​គ្រឿង ទៅ​ឧបត្ថម្ភ​ដល់​សិស្សានុសិស្ស​ក្រីក្រ​នៅ​សាលាបឋមសិក្សា​ចំ​រុំ​ា​ង ស្ថិតនៅ​ភូមិ​ឫទ្ធី​២​ស្រុក​ស្ទឹងហាវ​ខេត្ត​ព្រះសីហនុ ដែលជា​សាលារៀន​មូលដ្ឋាន​ជនបទ​ដាច់ស្រយាល​ឆ្ងាយ​ពី​ទីប្រជុំជន​។ ក្រៅពី​ឧបត្ថម្ភ​ជា​កង់​២២​គ្រឿង​ស្មើនឹង (១៣២០ $) ក៏​សាងសង់​បន្ទប់ទឹក​២x4​ម៉ែត្រ ស្មើនឹង​(1700$) សាងសង់​ផ្ទះ​គ្រួ ៦​គុណ​៩​ម៉ែត្រ ចំណាយ​អស់​ទឹកប្រាក់​(៦៥០០$) សម្ភារៈ​សិក្សា​១០០(​កាបូបស្ពាយ ប៊ិច សៀវភៅ​) រួម​ថវិកា​៥០០០​រៀល​។ ហើយ ប្រជាពលរដ្ឋ​៧១​គ្រួសារ​ក្នុង​០១​គ្រួសារ​សាច់ជ្រូក​២​គី​ឡូត៍​ក្រាម លោកគ្រូ​៥​ម្នាក់​៥០០០​រៀល​រួម​សាច់ជ្រូក​៣​គី​ឡូត៍​ក្រាម។

លោក​បន្តថា តប​តាម​សកម្មភាព ផ្តើមចេញពី​ការយកចិត្តទុកដាក់​ម​កលើ​ពលរដ្ឋ​ក្រីក្រ ជាពិសេស​កុមារ​ជា​សិស្ស​នៅតាម​ជនបទ​នាពេលនេះ បានបញ្ជាក់​អំពី​ទឹក​ស្រឡាញ់ ប្រកបដោយ​ក្តី​អាណិតអាសូរ​ប្រជាពលរដ្ឋ គ្រា​ដែលមាន​ការខ្វះខាត​ផ្នែក​ជីវភាព ពុំមាន​លទ្ធភាព​ទិញ​មធ្យោបាយ​អោយ​កូន​មក​សាលា​។ ក្នុងនាម​លោក​ជា​អាជ្ញាធរ​ដែនដី ឃុំ​កែវផុស សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមគ្រួសារ​អ្នកមាន​សប្បុរសធម៌​ទាំង​៣​នេះ ដែល ដឹកនាំ​ដោយ​លោក លោក​ឧកញ៉ា ទៀ វិចិត្រ ដែល​បាន​យកចិត្តទុកដាក់​ជួយ​ពលរដ្ឋ​ឃុំ​កែវផុស​ក្នុង​គ្រា​លំបាក​ខ្វះខាត​នេះ ៕ សមុទ្រ​ខៀវ​

KA-03-02-2016-10 KA-03-02-2016-13