អា​កូរ៉ូឡា​បោះពួយ​ពេលយប់​ដល់​ផ្លូវបត់​បញ្ជា​ចង្កូត​មិនទាន់​ហោះ​ចេញពី​ផ្លូវ​ទៅបុក​ទម្លាយ​របង​ថ្ម​ហ៊ុំ​ព័​ទ្ឋ​ដី​ឧកញ៉ា​សុខ គង់​បាក់ ជិត​៥​ម៉ែត្រ​

​ខេត្ត​ព្រះសីហនុ​៖ យុវជន​ម្នាក់​បើករថយន្ត​ពេលយប់​ក្នុង​ល្បឿន​លឿន​ដល់​ផ្លូវបត់​បញ្ជា​ចង្កូត​មិនទាន់​បណ្តាល​ឲ្យ​រថយន្ត​រត់​ចេញពី​ផ្លូវ​ទៅបុក​ទម្លាយ​របង​ថ្ម​ហ៊ុំព័ទ្ធ​ដី​លោក ឧកញ៉ា សុខ គង់ បាក់​ប្រវែង​ជិត​៥​ម៉ែត្រ កាលពី​វេលា​ម៉ោង​២១ និង​១៥​នាទី​យប់ ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៦​នៅ​ចំណុច​ផ្លូវបំបែក​ក្បែរ​ឆ្នេរ​អូ​ឈើទាល ស្ថិតក្នុង​ក្រុមទី​១៧​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ម​ន្ត្រី​ន​របាល​ដែល​កំពុង​ឈរជើង​យាម​នៅ​គោលដៅ​(P11)​ក្បែរ​នោះ​។​

​នគរបាល​ចរាចរណ៍​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ឲ្យ​ដឹងថា ដោយសារតែ​ការបើកបរ​ពុំ​គោរព​ច្បាប់ បើកបរ​ហួស​ល្បឿន​កំណត់ នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ​រថយន្ត ម៉ាក​កូរ៉ូឡា មួយគ្រឿង ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ ២H-១៨៤៨ បើកបរ​ដោយ​ឈ្មោះ តាំង សុខ​ណា ភេទ ប្រុស​អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ រងរបួស​ស្រាល បន្ទាប់ពី​បើក​ក្នុង​ល្បឿន​លឿន​បាត់​ម្ចាស់ការ​រេ​ចង្កូត​ទៅបុក របង​ថ្ម​ហ៊ុំព័ទ្ធ​ដី​របស់លោក ឧ​ញ៉ា សុខ គង់ ប្រវែង​ជិត​៥​ម៉ែត្រ​ត្រូវ​បាក់​ធ្លាយ​។​

​បើ​យោងតាម​សាក្សី​នៅក្បែរ​កន្លែងកើតហេតុ (​ជា​មន្ត្រីនគរបាល​ប្រចាំការ​ក្បែរ​នោះ​) បាន​អះអាងថា នៅវេលា​កើតហេតុ​ខណដែល​ពួគគាត់​កំពុង​ឈរ​ប្រចាំការ​គោលដៅ P11 ស្រាប់ តែ​បាន ឃើញ​រថយន្ត​មួយគ្រឿង​បើក​ក្នុង​ល្បឿន​មកពី​ទិស​ខាងលិច មក​កើត ដោយ​ពុំបាន​បង្អង់ ល្បឿន បើទោះបីជា​មកដល់​ផ្លូវបត់​យ៉ាណា​ក្តី​ទើប​ធ្វើអោយ​រថយន្ត​រត់ចេញ​ពី​ផ្លូវ​ទៅបុក​របង​ថ្ម ពេញទំហឹង តែ​សំណាង​ហើយ​ពុំ​បណ្តាលអោយ​អ្នកបើកប​រងគ្រោះថ្នាក់​ធ្ង​រ​នោះ​។ ចំណែក​រថយន្ត រង​ការខូចខាត​មួយ​កំណាត់​មុខ​៕ សមុទ្រ​ខៀវ​

KA-03-02-2016-02 KA-03-02-2016-03 KA-03-02-2016-05 KA-03-02-2016-06