លោក ញឹក ប៊ុនឆៃ នឹង​ប្រមូល​ស្នាម​មេដៃ បង្កើត​គណបក្ស​ថ្មី ក្រោយ​បែក​ពី​សម្ដេចក្រុមព្រះ​

​ក្រោយពី​មាន​ភាព​ល្អក់កករ​ក្នុង​បក្ស​នោះ លោក ញឹក ប៊ុនឆៃ អនុប្រធាន​ទី​២​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានសម្រេច​ដើរចេញ​ពី​គណបក្ស​ដោយ​លោក​នឹង​បង្កើត​គណបក្ស​ថ្មី​មួយទៀត​ដែលមាន​ឈ្មោះថា «​គណបក្ស​រួបរួម​ជាតិ​»​។

​ថ្លែង​នៅក្នុង​សន្និសីទកាសែត​ព្រឹក​នេះ លោក ញឹក ប៊ុនឆៃ បាន​បញ្ជាក់ថា មូលហេតុ​ដែល​លោក​សម្រេចចិត្ត​ដើរ​ចេញពី​បក្ស​នេះ គឺ​ដោយសារតែ​ក្រោម​ការដឹកនាំ​របស់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​បាន​កៀបសង្កត់​មកលើ​ខ្លួន និង​មន្ត្រី​បក្ស​មួយចំនួនទៀត ដោយ​ទ្រង់​បាន​បង្កើត​បក្សពួកនិយម ដឹកនាំ​បែប​អន្តោ​ម័ត ហើយ​បក្ស​គ្មាន​ការរីកចម្រើន​ទេ​ក្នុង​រយៈពេល​១​ឆ្នាំនេះ​។​

​បើតាម​លោក ញឹក ប៊ុនឆៃ លោក​នឹង​ចាប់ផ្ដើម​ដើរ​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​នៅ​ថ្ងៃស្អែក​នេះ ដើម្បី​ស្នើសុំ​បង្កើត​បក្ស​ថ្មី​មាន​ឈ្មោះថា «​គណបក្ស​រួបរួម​ជាតិ​» ដែល​លោក​ជា​អ្នកដឹកនាំ​ផ្ទាល់​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​