សម្តេចក្រុមព្រះ ព្រមាន​ចាត់ការ​លោក ញឹក ប៊ុនឆៃ តាម​វិន័យ​បក្ស បើ​បន្តធ្វើ​អ្វី​ដោយ​គ្មាន​ការអនុញ្ញាត​

(​ភ្នំពេញ​)៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ព្រមាន​ចាត់ការ​លោក ញឹក ប៊ុនឆៃ អនុប្រធាន​ទី​២ តាម​វិន័យ​បក្ស ប្រសិនបើ​នៅតែ​បន្តធ្វើ​សកម្មភាព​ដោយ​អត្តនោម័ត និង គ្មាន​ការអនុញ្ញាត​ពី​ព្រះអង្គ​ទេនោះ​។​