បញ្ជូន​ជនសង្ស័យ​ម្នាក់ រួម​និង​វត្ថា​ង ទៅ​តុលាការ ករណី​កាច់​សោរ​ម៉ូតូ​

សៀមរាប: នៅ​ព្រឹក​ថ្ងៃទី​៣ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦​នេះ​នគ​បាល​ព្រហ្មទណ្ឌ កំរិត​ស្រាល ខេត្តសៀមរាបបញ្ជូន​ជនសង្ស័យ​ម្នាក់ រួម​និង​វត្ថា​ង ទៅ​តុលាការ ករណី​កាច់​សោរ​ម៉ូតូកាលពី​ថ្ងៃទី ១​ខែមករា ឆ្នាំ​២០១៦​។​

​លោក​វរសេនីយ៍ឯក ភឹង ចិន្តា​រ៉េត នគរបាល​ការិយាល័យ ព្រហ្មទណ្ឌកំ​រិត​ស្រាល នៃស្នងការដ្ឋាន នគរបាល ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា​​ជនសង្ស័យ​មានឈ្មោះ យោនវី​ណា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ស្រុកកំណើត នៅ ភូមិ​កំពង់ក្របី ឃុំ​ឯកភាពក្រុង​បាត់ដំបង បច្ចុប្បន្ន មក​ស្នាក់នៅ​បណ្តោះអាសន្ន ក្នុង​សង្កាត់​ស្លក្រាម ក្រុងសៀមរាប ជាប់ចោទ​អំពី​បទ​-​លួច​(​មាន​ស្ថាន​ទម្ងន់ទោស​) -​ក្លែងក្លាយ​ឯកសារ​សាធារណៈ (​ប្រើប្រាស់​ស្លាក​លេខ​ម៉ូតូ​)។

​ក្រោយ​ធ្វើការ​ឃាត់ខ្លួន នគរបាល​ជំនាញ ដោយមាន​ការចូលរួម ដោយ​នគរបាល ប៉ុស្តិ៍រដ្ឋបាល​សង្កាត់ ស្វាយដង្គុំ នឹង​នគរបាល​ផ្នែក​ព្រហ្ម​​ទណ្ឌ នៃ​អធិការដ្ឋាន​នគរបាលក្រុង​សៀមរាប បាន​បន្ត​និតិ​វិធី ធ្វើការ​ឆែកឆេរ កន្លែង​ស្នាក់នៅ​របស់ជនសង្ស័យ ដោយ​ដកហូត បាន វត្ថុតាង រួមមាន​ម៉ូតូ ចំនួន​៣​គ្រឿង ស្លាក​លេខម៉ូតូ ចំនួន ២ ស្លាក​លេខ នឹង​ឧបករណ៍ មួយចំនួនទៀត​។​

‪​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាពថា កន្លងមក​ធ្លាប់ធ្វើ​សកម្មភាព កាច់សោរ​ម៉ូតូ ឬ​ធ្វើ​ធ្លា​ក់លុយ រួច​ឲ្យ​គេ​រើស ហើយគ្នា​វា ម្នាក់ទៀត​ឆ្លៀត​ឪ​កាស យក​ម៉ូតូរបស់​ជនរងគ្រោះ ធ្វើជា​អ្នក​ដើររក​ទិញ​ដី ធ្វើ​ល្បិច​រក​ឪ​កាស លួច​យក​ម៉ូតូជនរងគ្រោះ​រួច​ធ្វើ​ការបើក​រត់គេច​ខ្លួន​។​

​បច្ចុប្បន្ន ជនសង្ស័យ នឹង​វត្ថុតាង ត្រូវបាន​នគរបាល ជំនាញ​នៃ​ការិយាល័យ ព្រហ្មទណ្ឌកសាង​សំណុំរឿង​បញ្ជូនទៅ​តុលាកា​ចាត់កា​តាម​​និតិ​វិធី​ច្បាប់​។

ចំណែកបក្ខពួក​ដែល គេចខ្លួន​ត្រូវបាន​កម្លាំង​ជំនាញ កំពុង​ស្រាវជ្រាវ​និង​ចាប់ខ្លួនយកមក​ផ្តន្ទាទោស​តាមច្បាប់​នាពេល​ក្រោយ​ផងដែរ​៕​R

បញ្ជូន​ជនសង្ស័យ​ម្នាក់ រួម​និង​វត្ថា​ង ទៅ​តុលាការ ករណី​កាច់​សោរ​ម៉ូតូ​