មន្ត្រី​គយ​ម្នាក់​នៅ​ក្រុងព្រះសីហនុ អាជ្ញាធរ​ក្រុង​ឃាត់​មិនអោយ​សាងសង់​សំណង់​វីឡា​លើដី​អនុ​ក្រិត​៧៦​ក្បាលឆាយ

ព្រះសីហនុ: មន្ត្រី​គយ​ម្នាក់​នៅ​ក្រុងព្រះសីហនុ ត្រូវបាន​អាជ្ញាធរ​ក្រុង​ចុះទៅ​ធ្វើការ ហាមឃាត់មិនអោយ​សាងសង់​សំណង់​វីឡា​លើដី​​អនុ​ក្រិត​៧៦ តំបន់​ក្បាលឆាយ ដែលរដ្ឋាភិបាល​ហាមឃាត់​នោះ  ហើយ​បែរជា​មន្ត្រី​គយ​រូបនេះ​បន្ត​ការសាងសង់ដោយ​មិន​ខ្លាច​អាជ្ញាធរ​ក្រុង​.​ខេត្ត​ព្រះសីហនុ​បន្តិច​សោះឡើយ​។

​ដែលមាន​ទីតាំង​ដី​សាងសង់​វីឡា​លើដី​អនុ​ក្រិត​នេះ​ស្ថិតនៅ តំបន់​ខាងលិច​រោងចក្រញ៉ូ​ស៊ីន ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​​។​

​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​នោះបាន​អោយដឹងថា​អ្នក​ដែល​ហ៊ាន​សាងសងលើដី​អនុ​ក្រិត​៧៦​នេះ​មានឈ្មោះ ភិន សុភ​ក្រ័ ជាម​ន្ត្រី​​គយ​នៅ​កំពង់ផែ ស្វយ័ត​ខេត្ត ព្រះសីហនុ ផ្នែក​ស្គែ​ន អីវ៉ាន់​នាំចេញ​នាំចូល​ក្នុង​កំពង់ផែ​។​

​ប្រភព​ដដែល​បាន​បន្តថា​ភាពអនាធិបតេយ្យ​រំលោភ​យក​ដី​អនុ​ក្រិ​ត្យ​៧៦​ក្បាលឆាយ​ផ្ទៃរងទឹក​ភ្លៀង​គឺ​ផ្តើមចេញពី​អ្នកមាន​លុយ​មានអំណាច​ទើប​អ្នកតូចតាច​នាំគ្នា​រំលោភយក​កាន់កាប់​បែបនេះ​។ តួយ៉ាង​ដូចជា​លោក​គយ ភិន សុ​ភ័​ក្រ​បុគ្គល​រូបនេះមាន​លុយ​ចាយ​មិន​អស់​បែរជា​ទៅ​​លួច​សាងសង់​វីឡា​ធំៗ​ចំនួន​ពីរ​នៅលើ​ទឹកដីក្បាលឆាយ​យ៉ាង​ត្រជាក់ចិត្ត​បង្អួត​មហាជន​។​ទង្វើ​បែបនេះ​បង្ហាញអោយឃើញ​ពីច​រិ​ក​មិន​ល្អជា​គំរូ​អាក្រក់​បំផុត​ដែល​ខ្លួន​ជា​មន្ត្រី​ក្របខ័ណ្ឌ​រដ្ឋ​នៅលើ​ច្បាប់​មិន​គោរពច្បាប់​យក​ច្បាប់​មក​ទ្រាប់​អង្គុយ​ធ្វើអោយ​អាប់​ឳ​ន​ដល់​មន្ត្រី​ក្របខ័ណ្ឌ​នានា​៕​