ថ្នាក់បង្រៀនភាសា តាមអនឡាញ ដ៏ចម្លែក អ្នកគ្រូស្រី ស្រាតននលគោក បង្រៀនសិស្ស! (មានវីដេអូ)

អេស្ប៉ាញ៖ កាលពីពេលថ្មីៗនេះ មានថ្នាក់បង្រៀន ភាសាអង់គ្លេស តាមអនឡាញ ក្នុងប្រទេសអេស្ប៉ាញ ដ៏ចម្លែកមួយ បានយកអ្នកគ្រូស្រី ស្អាតៗ និងសិចស៊ី មកស្រាតននលគោក ដើម្បីបង្រៀនដល់សិស្ស ដោយជឿជាក់ថា ការធ្វើបែបនេះ នឹងអាចជួយ លើកទឹកចិត្ត ដល់សិស្ស ក្នុងការរៀនសូត្របាន។

ថ្នាក់បង្រៀនភាសា តាមអនឡាញ ដ៏ចម្លែក អ្នកគ្រូស្រី ស្រាតននលគោក បង្រៀនសិស្ស! (មានវីដេអូ)

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ថ្នាក់បង្រៀន តាមអនឡាញ ដ៏ចម្លែកនេះ បានបើកជា Channel មួយ មានឈ្មោះថា «Naked Language» នៅលើគេហទំព័រ YouTube ដោយតម្រូវឲ្យ អ្នកគ្រូស្រី ទាំងអស់ ស្រាតបង្រៀន តែម្តង។

ទោះបីជាយ៉ាងណាក៏ដោយ ថ្នាក់បង្រៀនមួយនេះ នឹងមានភាពខុសប្លែក ពីថ្នាក់បង្រៀន ភាសាអង់គ្លេស ដទៃទៀត ដោយពួកគេ បានសន្យាថា នឹងនាំយកមកនូវ មាតិកា និងទ្រឹស្តី ក្នុងភាសាអង់គ្លេស មកបង្ហាញ តាមបែបសាមញ្ញ និងសប្បាយៗ ដោយអ្នកគ្រូស្រី ដ៏សិចស៊ី រួមទាំង មាតិកាផ្សេងៗទៀត ផងដែរ។

យ៉ាងណាមិញ ប្រភពព័ត៌មាន បានបញ្ជាក់ថា បន្ទាប់ពីបញ្ចប់វគ្គសិក្សា សិស្សនឹងទទួលបាន វិញ្ញាបនប័ត្រ ដែលទទួលស្គាល់ ជាអន្តរជាតិ ទៀតផង៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត