បុរសម្នាក់ជិះម៉ូតូ ចេញពីចាក់សាំង មិនប្រយ័ត្នបុក រថយន្តបណ្តាល ឲ្យរបួសបាក់ជើង

កំពង់ចាម៖ បុរសម្នាក់បានរងរបួសបាក់ជើង ក្រោយពីជួបគ្រោះថ្នាក់ចរាចរ គឺជិះម៉ូតូបុក រថយន្តលុច្សស៊ីស  កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅភូមិស្រែប្រាំង ឃុំតាប្រុក ស្រុកចម្ការលើ ខេត្តកំពង់ចាម ។

តាមមន្ត្រីនគរបាលឃុំតាប្រុក បានឲ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះ បានជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវ ចេញពីកន្លែងចាក់សាំង មិនបានប្រយ័ត្នក៏ បានបុកជាមួយរថយន្តមួយគ្រឿង ម៉ាកលុច្សស៊ីស ៣០០ ក្នុងទិសដៅច្រាសគ្នា បណ្តាលឲ្យអ្នកជិះម៉ូតូ រងរបួសបាក់ជើងស្តាំ ។ ជនរងគ្រោះ មានឈ្មោះ អ៊ុ សារ៉ាត់ អាយុ៤៦ឆ្នាំ រស់នៅភូមិអូរស្លែង ឃុំតាប្រុក ស្រុកចម្ការលើ ត្រូវបានយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុក។

ចំណែករថយន្ត ក្រោយពេលបុកម៉ូតូរួច ក៏បើកបម្រុងរត់គេចរហូតដល់ ភូមិស្រាស្ត្រឃុំចម្ការអណ្តូង ទើបអ្នកបើកបរបានឈប់ចតរថយន្តចោល ក្នុងចម្ការកៅស៊ូ ហើយរត់គេចខ្លួនបាត់ ៕

បុរសម្នាក់ជិះម៉ូតូ ចេញពីចាក់សាំង មិនប្រយ័ត្នបុក រថយន្តបណ្តាល ឲ្យរបួសបាក់ជើង
បុរសម្នាក់ជិះម៉ូតូ ចេញពីចាក់សាំង មិនប្រយ័ត្នបុក រថយន្តបណ្តាល ឲ្យរបួសបាក់ជើង
បុរសម្នាក់ជិះម៉ូតូ ចេញពីចាក់សាំង មិនប្រយ័ត្នបុក រថយន្តបណ្តាល ឲ្យរបួសបាក់ជើង
បុរសម្នាក់ជិះម៉ូតូ ចេញពីចាក់សាំង មិនប្រយ័ត្នបុក រថយន្តបណ្តាល ឲ្យរបួសបាក់ជើង
បុរសម្នាក់ជិះម៉ូតូ ចេញពីចាក់សាំង មិនប្រយ័ត្នបុក រថយន្តបណ្តាល ឲ្យរបួសបាក់ជើង

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត