ព្រះរាជពិធី បុណ្យច្រត់ព្រះនង្គ័ល ឆ្នាំនេះនឹង ធ្វើនៅសៀមរាប

ភ្នំពេញ៖ លោក កឹម គុណវឌ្ឍ អគ្គនាយក ទូរទស្សន៍ជាតិកម្ពុជា នៅព្រឹកថ្ងៃទីពុធ ទី៣ ខែកុម្ភៈ ឆ្នាំ ២០១៦នេះ បានអះអាងថា ព្រះរាជពិធី បុណ្យច្រត់ព្រះនង្គ័លឆ្នាំនេះ នឹងធ្វើនៅទីលានជល់ដំរី អង្គរធំ ក្នុងខេត្តសៀមរាប នៅថ្ងៃ ០១,០២,០៣ រោចខែពិសាខ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី ២១,២២,២៣ ខែឧសភា ឆ្នាំ២០១៦ ក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា។

លោក កឹម គុណវឌ្ឍ បានសរសេរក្នុងបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកថា " អ្នកសៀមរាប មានភ័ព្វល្អទៀតហើយ សូមជ្រាប ។ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ឆ្នាំវក អដ្ឋស័ក ព.ស២៥៦០ ត្រូវនឹងឆ្នាំ២០១៦នេះ នឹងប្រារព្ធធ្វើនៅ ទីលានជល់ដំរី អង្គរធំ នៅថ្ងៃ ០១,០២,០៣ រោចខែពិសាខ ឆ្នាំវក អដ្ឋស័ក ព.ស២៥៦០ ត្រូវនឹងថ្ងៃទី ២១,២២,២៣ ខែ ឧសភា ឆ្នាំ២០១៦ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ។ ទ.ទ.ក នឹងធ្វើការផ្សាយផ្ទាល់ ពីព្រះពិធីបុណ្យច្រត់ព្រះនង្គ័លផ្លូវការ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ "។

គួរបញ្ជាក់  ព្រះរាជពិធីបុណ្យ ច្រត់ព្រះនង្គ័លកាលពីឆ្នាំ២០១៥ បានប្រារព្វធ្វើឡើងនៅក្នុង ខេត្តបាត់ដំបង ក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា៕

ព្រះរាជពិធី បុណ្យច្រត់ព្រះនង្គ័ល ឆ្នាំនេះនឹង ធ្វើនៅសៀមរាប
ព្រះរាជពិធី បុណ្យច្រត់ព្រះនង្គ័ល ឆ្នាំនេះនឹង ធ្វើនៅសៀមរាប
ព្រះរាជពិធី បុណ្យច្រត់ព្រះនង្គ័ល ឆ្នាំនេះនឹង ធ្វើនៅសៀមរាប

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត