ហួសចិត្ត! ជាប់គុក ២១ឆ្នាំលេង ព្រោះតុលាការ កាត់ក្តីខុស

ចិន៖ វាជារឿងគួរឲ្យហួសចិត្ត និងសោកស្តាយបំផុត ចំពោះបុរសម្នាក់ ត្រូវចំណាយពេល ២១ឆ្នាំ នៅក្នុងគុក ក៏ព្រោះតែតុលាការកាត់ក្តីខុស។

ហួសចិត្ត! ជាប់គុក ២១ឆ្នាំលេង ព្រោះតុលាការ កាត់ក្តីខុស

បុរសឈ្មោះ Chen Man អាយុ ៥៣ឆ្នាំ មកពីខេត្តសុីឈួន អាចប្រារព្ធពីធី ជួបជុំចូលឆ្នាំថ្មី ជាមួយក្រុមគ្រួសារនៅឯគេហដ្ឋានជាលើកដំបូង ក្រោយជាប់ពន្ធនាគារ ២១ឆ្នាំ ដោយសារតុលាការកាត់ក្តីខុស ក្នុងរឿងឃាតកម្មលើស្ត្រីម្នាក់ កាលពីឆ្នាំ ១៩៩៤។ 

ក្រោយរយៈពេល ជាង២ទស្សវត្សរ៍ក្នុងពន្ធនាគារ លោក Chen ត្រូវបានតុលាការក្រុង Zhejiang ធ្វើការសូមអភ័យទោស និងបានកាត់ក្តីឲ្យរួចទោស កាលពីថ្ងៃចន្ទនេះ ដោយហេតុខ្វះភស្តុតាង ដាក់បន្ទុកគ្រប់គ្រាន់ និងបទចោទគ្មានមូលដ្ឋាន។

មេធាវីលោក Chen ឈ្មោះ Wang Wanqiong បានឲ្យដឹងថា កាលនោះលោក Chen ត្រូវបានគេធ្វើទារុណកម្មវាយដោយដំបងដែកបំពង់ទីប បង្ខំឲ្យសារភាពទទួលទោស រហូតដល់មានរបួសពេញខ្លួន។ ក្រោយមក លោក Wang រួមទាំងរដ្ឋអាជ្ញា និងមេធាវីការពារក្តីក្រុង Zhejiang ក៏បានដាក់ញត្តិមួយទៅកាន់ តុលាការកំពូលក្រុងប៉េកាំង កាលពីឆ្នាំមុន រហូតទីបំផុត តុលាការក៏បានបង្គាប់ឲ្យមានការកាត់ក្តីសារជាថ្មី ចំពោះកូនក្តីរបស់គាត់។

លោក Wang បាននិយាយថា៖ "គាត់ (Chen) មានការសោកស្តាយជាខ្លាំង ចំពោះពេលវេលាជាច្រើនឆ្នាំកន្លងមកនេះ។ ប៉ុន្តែគាត់ថាតុលាការ មិនគួរធ្វើការសូមអភ័យទោស លើរូបគាត់នោះទេ ព្រោះតុលាការបច្ចុប្បន្ននេះមិនមែន ជាអ្នកកាត់ក្តីឲ្យគាត់ពីមុននោះឡើយ។ គាត់គឺជាមនុស្សល្អណាស់! គាត់មិនបានគិតអ្វីច្រើន ក្រៅពីរីករាយជាមួយក្រុមគ្រួសារនោះទេ"។

បច្ចុប្បន្ននេះ ក្រុងប៉េកាំងបានកំពុងនឹងខិតខំប្រឹងបែ្រង កែសម្រួលប្រព័ន្ធយុត្តិធម៌ជារួម ដើម្បីឲ្យប្រជាជនទទួលបានយុត្តិធម៌ពេញលេញ តួយ៉ាងដូចជាករណីរឿងក្តីលោក Chen ខាងលើគឺជាករណីដំបូងបង្អស់ ដែលជនរងគ្រោះទទួលបាន យុត្តិធម៌មកវិញក្រោយ តុលាការកាត់ក្តីខុសពីមុនមក៕

ហួសចិត្ត! ជាប់គុក ២១ឆ្នាំលេង ព្រោះតុលាការ កាត់ក្តីខុស
ហួសចិត្ត! ជាប់គុក ២១ឆ្នាំលេង ព្រោះតុលាការ កាត់ក្តីខុស
ហួសចិត្ត! ជាប់គុក ២១ឆ្នាំលេង ព្រោះតុលាការ កាត់ក្តីខុស
ហួសចិត្ត! ជាប់គុក ២១ឆ្នាំលេង ព្រោះតុលាការ កាត់ក្តីខុស
ហួសចិត្ត! ជាប់គុក ២១ឆ្នាំលេង ព្រោះតុលាការ កាត់ក្តីខុស

ប្រភព

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត