Messi & Iniesta ​នឹង​បង្ហាញ​ខ្លួន​នៅ​​​ Copa del Rey វគ្គ​ Semi-Final លើក​ទី​៩​​​យប់​នេះ


Messi & Iniesta ​នឹង​បង្ហាញ​ខ្លួន​នៅ​​​ Copa del Rey វគ្គ​ Semi-Final លើក​ទី​៩​​​យប់​នេះ

តារា​ឆ្នើម​ Lionel Messi ​និង​ខ្សែ​បម្រើ​ Andrés Iniesta ​​នឹង​បង្ហាញ​ខ្លួន​លើក​ទី​៩​ នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​Copa del Rey ​ដូច​គ្នា​ ​​ក្នុង​ការ​ប្រកួត​ដែល​​ក្រុម​ FC Barcelona ប៉ះ​ Valencia ​ ជើង​ទី​១ នៅ​កីឡដ្ឋាន​ Nou Camp ​នា​វេលា​ម៉ោង​០៣:០០​នាទី​យប់​នេះ។

 

Messi & Iniesta ​នឹង​បង្ហាញ​ខ្លួន​នៅ​​​ Copa del Rey វគ្គ​ Semi-Final លើក​ទី​៩​​​យប់​នេះ

Messi & Iniesta ​នឹង​បង្ហាញ​ខ្លួន​នៅ​​​ Copa del Rey វគ្គ​ Semi-Final លើក​ទី​៩​​​យប់​នេះ

 

រយៈពេល​១​ទសវត្សរ៍​ចុង​ក្រោយ​នេះ ក្រុម​ Barcelona ​បាន​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​Copa del Rey ស្ទើរតែ​រាល់​ឆ្នាំ​ ដោយ​​ក្នុង​នោះ​​ឡើង​​សរុប​បាន​៨​ដង​ បើ​គិត​តាំង​ពី​ឆ្នាំ​២០០៦​មក​ ​ធ្លាប់​​​ធ្លាក់​​៣​ដង និង​​ឈ្នះ​ឡើង​ផ្ដាច់ព្រ័ត្រ​៥​ដង ខណៈ​ដែល​ទាំង​៨​ដង​​នេះ Messi និង​ Iniesta សុទ្ធ​តែ​បាន​​ចូល​​លេង។ កីឡាករ​ឆ្នើម​ទាំង​២​រូប​នេះ នឹង​លេង​ប្រកួត​​​លើក​ទី​៩​វគ្គ​​​នេះ​នៅ​យប់​នេះ​ទៀត ដែល​ជា​ចំនួន​មួយ​ច្រើន​ជាង​កីឡាករ​ណាៗ​ទាំង​អស់​ក្នុង​ប្រវត្តិសាស្ត្រ។

 

គ្រាប់​ស៊ុត​ចូល​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ៖

 

​Iniesta ស៊ុត​បាន​១​គ្រាប់ ​កាល​ប៉ះ​ Villarreal ​ជើង​ទី​១​រដូវ​កាល​​មុន។ រីឯ​ Messi ស៊ុត​​នៅ​វគ្គ​នេះ​បាន​៧​គ្រាប់ រួម​​ទាំង​គ្រាប់​​បាល់​ដ៏​ល្បី​​ កាល​ស៊ុត​ចូល​ក្រុម​ Getafe ​រដូវ​កាល​​២០០៦-០៧​ផង​ដែរ ដែល​១​គ្រាប់​នោះ ​ត្រូវ​បាន​គេ​ប្រៀបធៀប​ទៅ​នឹង​គ្រាប់​បាល់​​ដ៏​អស្ចារ្យ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ Diego Maradona ​ដែល​អូស​ស៊ុត​ចូល​អង់គ្លេស នៅ​ World Cup ​ឆ្នាំ​១៩៨៦ ទៀត​ផង៕

 

*វីដេអូ​១​គ្រាប់​ដ៏​អស្ចារ្យ​របស់​ Messi៖

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ fcbarcelona