ពាន​ ហ៊ុន សែន ចាប់​ឆ្នោត​ព្រឹក​មិញ ខណៈ​ក្រុម​ឈរ​ជើង​ចាំ​វគ្គ​ផ្តាច់​ព្រ័ត្រ មិន​សូវ​មាន​សម្ពាធ

ព្រឹត្តិការណ៍​ប្រកួត​បាល់​ទាត់ពាន​រង្វាន់​សម្តេចហ៊ុនសែន ប្រចាំ​ឆ្នាំ​២០១៦ ដែល​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​នៅ​ថ្ងៃ​ទី​១៧ ខែកុម្ភៈ​នោះ បាន​ចាប់​ឆ្នោត​រួច​រាល់ដោយ​ស្ងាត់ៗ នៅ​ទី​ស្នាក់​ការ​របស់​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នេះ។

hs-1ការ​ប្រកួត​ជាម្រុះ​ជា​បឋម​នេះ មាន​៦​តំបន់ ហើយ​ការ​ប្រកួត​ធ្វើ​តាម​រូប​មន្ត​ក្នុង​ដី និង​ក្រៅ​ទឹក​ដី ដើម្បី​ស្វែង​រក​ក្រុម​ចំណាត់​ថា្នក់​លេខ​១​នៃ​តំបន់​នីមួយៗ ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រជាមួយ​ក្រុម​ឈរ​ជើង​ចាំ​ទាំង​១០ ប៉ុន្តែ​តាម​រយៈ​ការ​ចាប់​ឆ្នោត​នោះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ក្រុម​ខ្លាំងៗ ដែល​ដាក់​ឲ្យ​ចូលលេង​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ដោយ​ស្វ័យ​ប្រវត្តិ​នោះ មិន​សូវ​ជា​មាន​សម្ភាធ​ខ្លាំង​ប៉ុណ្ណោះ​ទេ ដោយពួក​គេ អាច​នឹងឆ្លង​ផុតវគ្គ​ជម្រុះ​​១៦​ក្រុម​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​បានគឺ​លើក​លែក​តែ​ពូល​B និង​ពូល​C ដែល​មាន​ក្រុម​ឈរជើង​​ចាំរហូត​ដល់​ទី​៣​ក្រុម​ដូច​គ្នា​នោះ។​

 

លទ្ធ​ផល​ការ​ចាប់​ឆ្នោត​ក្នុង​វគ្គ​ជម្រុះ​បឋម​តាម​តំបន់​ទាំង​៦
​ពូល​A ​ពូល​B ពូល​C ​ពូល​D ​ពូល​E ​ពូល​F
កណ្ដាល​ ខេត្ត​ត្បូង​ឃ្មុំ​ ​ខេត្ត​កំពង់​ធំ​ ​ខេត្ត​ប៉ៃលិន​ ​ខេត្ត​កំពត​ ​​ខេត្ត​ក្រចេះ​
​កំពង់​ស្ពឺ​ ​ខេត្ត​​ស្វាយរៀង​ ​ខេត្ត​សៀម​រាប​ ​ខេត្ត​បាត់​ដំបង​ ​នគរ​បាល​ខេត្ត​ព្រះ​សីហនុ​

ខេត្ត​ស្ទឺង​ត្រែង​

​Cambodia Furture ​យុវជន​បឹង​កេត​កំពង់​ចាម​ ​ខេត្ត​ឧត្ដរ​មាន​ជ័យ​

ខេត្ត​កំពង់​ឆ្នាំង​

​កំពង់​ផែ​ស្វយ័ត​​​ខេត្ត​​ព្រះ​សីហនុ​
​ខេត្ត​ព្រៃវែង​ ​ខេត្ត​ព្រះ​វិហារ​

 

លទ្ធ​ផល​ការ​ចាប់​ឆ្នោត​វគ្គ​ផ្ដាច់​ព្រ័ត្រ​
​ពូល​A ពូល​B ពូល​C ​ពូល​D
Cambidain Tiger ​បឹង​កេត​អង្គរ​ ​ភ្នំពេញ​ក្រោន ណាហ្គាវើល​
​ស្វាយរៀង​​ព្រះខ័ន​រាជ​ ​ក្រសួង​ការពារ​ជាតិ​ ​​ស៊ីម៉ាក់​ ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​
​​លេខ​១​​​ ពូល​D(​តាម​តំបន់​)​ ​អាស៊ីអ៊ឺរ៉ុប​ ​វេស្ទើន​ភ្នំពេញ​ ​លេខ១ ​ពូល​C(​តាម​តំបន់​)
លេខ​១​ ពូល​E(​តាម​តំបន់​) ​លេខ១ ពូល​F(​តាម​តំបន់​) លេខ១ ពូល​A(​តាម​តំបន់​) ​លេខ១​ ​ពូល​B(​តាម​តំបន់​)
​លេខ​២ ពូល​A(​តាម​តំបន់​) ​លេខ២ ពូល​B(​តាម​តំបន់​) ​លេខ​២ ពូល​D(​តាម​តំបន់​) លេខ​២​​ពូល​F (​តាម​តំបន់​)
លេខ៣ ពូល​ CEDE (​តាម​តំបន់​) ​លេខ២ ពូល​C(​តាម​តំបន់​) លេខ​២ ពូល​E(​តាម​តំបន់​)​ លេខ ៣ ពូល BCDE (តាម​ដំបន់​)