ស្រា Hennessy X.O រៀបចំកម្មវិធីពិសារអាហារ ពេលល្ងាចជូនអតិថិជន

ភ្នំពេញ៖ ស្រា Hennessy X.Oបានរៀបចំកម្មវិធីពិសារអាហារពេលល្ងាច Hennessy X.O Dinner  ដ៏ប្រណីតដែលពុំធ្លាប់មានពីមុនមកនៅកម្ពុជា

ជូនដល់អតិថិជន រួមនឹងការបង្ហាញស្រា Hennessy X.O Exclusive Collection ដែលបានរចនាសម្រាប់ឆ្នាំនេះផងដែរ។ស្រា Hennessy X.O ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៨៧០ ដោយលោក Maurice Hennessy។អ្វីដែលពិសេសទៀតនោះ ស្រា Hennessy X.Oបានសហការជាមួយលោក លូ ម៉េង ដែលជាសហគ្រិននិងជាកំពុលចុងភៅមួយរូបក្នុងចំណោមចុងភៅដ៏ល្បីៗទាំង១០រូបនៅអាស៊ី ដើម្បីបង្កើតនូវមុខម្ហូបពិសេសៗ

សម្រាប់កម្មវិធីនេះ ។ការច្នៃបង្កើតមុខម្ហូបរបស់លោក លូ ម៉េង ពឹងផ្អែកលើការមុខម្ហូបដែលសាកសមជាមួយនឹងរសជាតិ និងគុណភាពស្រាHennessy X.O ដែលពោរពេញទៅដោយភាពស្រទន់ ឆ្ងាញ់ពិសារក្រអូបពេញមាត់។ភ្ញៀវកិត្តិយសម្នាក់ក្នុងចំណោមភ្ញៀវទាំងអស់ដែលបានចូលរួម គឺលោក តាន់ សែឆាយ OperationDirectorនៃក្រុមហ៊ុន Attwood Import Exportបានសម្ដែងការចាប់អារម្មណ៍ថា "គ្រប់យ៉ាងគឺល្អឥតខ្ចោះ វាជារាត្រីដ៏អស្ចារ្យ ការរៀបចំស៊ីគ្នាល្អឥតខ្ចោះ ជាផលិតផលនិមិត្តរូបបារាំងទាំងស្រាHennessy X.O និងMaison Bienvenue"។ចំណែកលោក Kollian Koy ស្ថាបនិក និងជាម្ចាស់Maison Bienvenue បានឲ្យដឹងថា " ភ្ញៀវរបស់យើងបានទទួលបទពិសោធន៍ពីស្រាHennessy X.O ក្នុងកម្មវិធីពិសារអាហារពេលល្ងាច

ដ៏ពិសេសនៅ Maison Bienvenueជាមួយផលិតផលបារាំងល្បីៗបំផុត អមដោយ art de vivre របស់បារាំង ឈុតចានព័កសឺឡែនម៉ាក BERNARDAUDឈុតកែវ និងដេគ័រតុម៉ាក BACCARAT ឈុតស្លាបព្រាសម ម៉ាក ERCUIS និងកម្រាលចានម៉ាក LEJACQUARD FRANCAIS។ កម្មវិធីពិសារអាហារ

ពេលល្ងាចរបស់ស្រាHennessy X.O ត្រូវបានធ្វើឡើងនៅMaison Bienvenue នៅMaison Bienvenueទីដែលត្បូងលាក់ខ្លួនមួយគ្រាប់នៅក្នុង

ក្រុងភ្នំពេញផ្ដល់ជូនផលិតផលប្រណីតរបស់បារាំងដែលមានម៉ាកល្បីៗជានិមិត្តរូបនៃ l’art de vivre Francais បានក្លាយជាទីតាំងដ៏សាកសម

សម្រាប់ការរៀបចំអាហារពេលល្ងាចរបស់Hennessy X.O។។កម្មវិធីដែលត្រូវបានរៀបចំយ៉ាងប្រណិតលើគ្រប់ចំណុចនាំមកនូវបទពិសោធន៍

លំដាប់អភិជនត្រូវបានប្រព្រឹត្តទៅប្រកបដោយបរិយាកាសសែនមនោរម្យហើយនេះជាកម្ម

វិធីពិសារអាហារពេលល្ងាចទី១ក្នុងឆ្នាំ២០១៦ក្នុងចំណោមកម្មវិធីពិសារអាហារពេលល្ងាចរបស់ស្រាHennessy X.O។