យូអិនបញ្ជាក់ថា កូរ៉េខាងជើងនឹងបង្ហោះ ផ្កាយរណបរបស់ខ្លួន នៅខែកុម្ភះនេះ

យូអិន៖ ប្រភពពត៍មានពីសារពត៍មានស៊ិនហួរបានឲ្យដឹងកាលពីថ្ងៃម្សិលមិញថាស្ថាប័នបីរបស់អង្គការសហប្រជាជាតិបានទទួលបានការស្នើរសុំរបស់កូរ៉េខាងជើងក្នុងការបាញ់បង្ហោះផ្កាយរណបទៅ

កាន់អាវកាសនៅកំឡុងចាប់ពីថ្ងៃទី8ដល់ថ្ងៃទី25ខែកុម្ភះនេះហើយ។លោកFarhan Haqជួសឲ្យអ្នកនាំពាក្យរបស់អគ្គលេខាអង្គរការសហប្រជាជាតិបាននិយាយថាក្នុងចំណោមស្ថាប័នបីដូចជា

អាកាសចរស៊ីវិលអន្តរជាតិអង្គភាពនាវាចរអន្តរជាតិនិងអង្គភាពទូរគមនាគមន៍អន្តរជាតិដែលបានទទួលបានសំណើរពីសំណាក់ភាគីកូរ៉េខាងជើងពីផែនការបាញ់បង្ហោះផ្កាយរណបឃ្លាំមើលផែនដី

ក្នុងខែកុម្ភះនេះ។

លោកបានបន្ថែមទៀតថាពេលនេះយើងកំពុងតែមមាញឺកក្នុងការធ្វើការត្រួតពិនិត្យលើបញ្ហាមួយនេះហើយយើងកំពុងតែធ្វើការយ៉ាងជិតស្និតជាមួយនឹងភាគីអង្គការអន្តរជាតិនឹងដៃគូរសហការដទៃ

ទៀតផងដែរ៕

 

  • យូអិនបញ្ជាក់ថា កូរ៉េខាងជើងនឹងបង្ហោះ ផ្កាយរណបរបស់ខ្លួន នៅខែកុម្ភះនេះ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/02/03  Category:កីឡា
Tags: