រីយ៉ា ក្ដាប់​តំណែង​តួ​ឯក​ដំបូង​ក្នុងជីវិត​សិល្បៈ

រីយ៉ា ក្ដាប់​តំណែង​តួ​ឯក​ដំបូង​ក្នុងជីវិត​សិល្បៈ

ម៉ុន ផល​ចរិយា តួ​ស្រី​ក្នុង​បទ”​ទីបំផុត​”កំពុង​​ល្បី​ក្នុង​បេះដូង​យុវវ័យ​ឥឡូវ​បាន​ក្លាយ​ជា​តួ​ឯក​ដំបូង​ក្នុង​រឿង​ “វាល​ស្រែ​ស្នេហ៍​ខ្ញុំ​” របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥​ ដោយ​​ក្រុង​ពាលី​កាលពី​ព្រឹក​មិញ​នេះ​នៅ​សណ្ឋាគារ​សូហ្វីតែល។

 

តារា​ស្រី​វ័យ​១៩​ឆ្នាំ​ ថ្លែង៖ “ចាស​បង​…​នេះ​ជា​លើក​ដំបូង​របស់​ខ្ញុំ​ហើយ​ដែល​បាន​សម្ដែង​រឿង​ ហើយ​ជា​តួ​ឯក​ទៀត មាន​អារម្មណ៍​ថា​សប្បាយ​ចិត្ត​​ត្បិត​ថា​ដំបូង​មែន ​ប៉ុន្តែ​ខ្ញុំ​នឹង​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព​”។

 

រីយ៉ា ក្ដាប់​តំណែង​តួ​ឯក​ដំបូង​ក្នុងជីវិត​សិល្បៈ

 

រីយ៉ា​ បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ដោយសារ​ទម្រង់​មុខ​នាង​ស័ក្តិ​សម​នឹង​តួ​ស្លូត​​ហើយ​អាច​លេង​គ្រប់​ទម្រង់​​តាម​ការ​ចង់​បាន ​ទើប​ខាង​អ្នក​ដឹក​នាំ​ប៉ុស្តិ៍​លេខ​៥ ផ្ដល់​ឱកាស​សម្រាប់​តួ​​ឯក​ក្នុង​រឿង​ថ្មី​ “វាល​ស្រែ​ស្នេហ៍​ខ្ញុំ”​ ដល់​នាង​។ ក្នុង​រឿង​នេះ​ផង​ដែរ​ រីយ៉ា​ ប្រាប់​ថា​នាង​សម្តែង​ជា​តួ​ស្លូត​​មាន​សម្រស់​ស្រស់​ស្អាត​ដែល​ជាទី​ប្រាថ្នា​នៃ​បុរស​គ្រប់​រូប​​​​នៅ​ក្នុង​ភូមិ​ ប៉ុន្តែ​នាង​បែរ​ជា​ស្រលាញ់​បុរស​ក្រ​ក្រី ​មាន​ត្រឹម​វង់តន្រ្តី​សម្រាប់​ចិញ្ចឹម​ជីវិត​តែ​ប៉ុណ្ណោះ ដោយ​ចូល​រួម​សម្តែង​ដោយ​តារា​ប្រុស ណាខុន។

 

រីយ៉ា ក្ដាប់​តំណែង​តួ​ឯក​ដំបូង​ក្នុងជីវិត​សិល្បៈ

 

(រីយ៉ា ជាមួយ​ ណាខុន តួ​ឯក​ប្រុសក្នុង​រឿង​ វាល​ស្រែ​ស្នេហ៍​ខ្ញុំ​)

 

ថ្វី​ត្បិត​ថា​សប្បាយ​ចិត្ត​បាន​សម្ដែង​ជា​តួ​ឯក​លើក​ដំបូង​ ក៏​ពិត​មែន​ ប៉ុន្តែ​ រីយ៉ា ​ប្រាប់​ថា​​វា​ពិត​ជា​លំបាក​​ព្រោះ​ធ្លាប់​តែ​ដើរ​ម៉ូដ និង​ថត ​MV ខ្លីៗ ​ម្យ៉ាង​ទៀត​ត្រូវ​ខក​ខាន​មិន​សូវ​មាន​ពេល​គ្រប់​គ្រាន់​ក្នុង​​ការ​សិក្សា​​ទៀត​ផង​។​​ទោះ​ជា​យ៉ាង​ណា​មួយ​រយៈ​ចុង​ក្រោយ​បន្ទាប់​ពី​បាន​ថត​​បទ​ “​ទី​បំផុត​” ជាមួយ​ ហេង ពិទូ​ រួច​មក កេរ្ត៍​ឈ្មោះ​ រីយ៉ា​ ហាក់​មាន​សន្ទុះ​ខ្លាំង រហូត​មាន​ខាង​អ្នក​ដឹក​នាំ​ផ្ដល់​ឱកាស​ថត​រឿង​ជា​ច្រើន​ប៉ុន្តែ​ត្រូវ​បាន​ នាង​បដិសេធ​ដោយសារ​មិន​មាន​ពេល​វេលា​គ្រប់​គ្រាន់។​

 

អតីតបេក្ខជន​ Khmer Supermodel ​ជំនាន់ទី៥​ បន្ថែម៖ “​ចាស​បង​ …​មាន​បងៗ​ខាង​ផលិត​កម្ម​ផ្សេងៗ​ទាក់​ទង​ច្រើន​ដែរ ប៉ុន្តែ​ជាប់​រៀន​ផង​ទើប​គ្មាន​ពេល​ថត​ឲ្យ​ពួកគាត់ ប៉ុន្តែ​រឿង​នេះ​ ឆ្លៀត​ពី​ការ​សិក្សា​ខ្លះ​ដែរ​បង។  ដល់​ពេល​ទៅ​ថត​សុំ​ច្បាប់​ខាង​សាលា​ ខក​ខាន​ខ្លះ​ហើយ​បង​”។

 

​​ស្នាដៃ​ថ្មី​ៗ​ចុង​ក្រោយ​​នេះ រីយ៉ា ថត​បាន​៣​បទ​ ទី​១​ “កុំ​បន្ទោស​នាង​​អី” របស់​លោក ណាំ ប៊ុណារ័ត្ន ច្រៀង​រួម​គ្នា​ជា​មួយ លោក វណ្ណា ស័កិ្ត ទី២​បទ “ទីបំផុត” របស់ ហេង ពិទូ និង​ទី​៣​បទ “ស្នាម​ថើប​ចុង​ក្រោយ​” ក៏​ជា​របស់​ ហេង​ ពិទូ​ដែរ​៕

 

ដេន នី ថា ​១តួ​ខ្លួន​ធម្មជាតិ​ទាំង​អស់

 

អត្ថបទ៖ ថា ម៉ាលីដា
​​