អ្នក​ក្រុង​បាងកក​នឹង​ចំណាយ​​អស់​​​ជាង​ ១៦៧​លាន​ដុល្លារ​​​​លើ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន

អ្នក​ក្រុង​បាងកក​នឹង​ចំណាយ​​អស់​​​ជាង​ ១៦៧​លាន​ដុល្លារ​​​​លើ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន

ប្រជាពលរដ្ឋ​​​រស់​នៅ​ក្នុង​ទីក្រុង​​បាងកក នឹង​ចំណាយ​លុយ​​​លើ​បុណ្យ​​ចូល​ឆ្នាំ​ចិន​ដែល​ខិត​ជិត​មក​ដល់​ខាង​មុខ​នេះ ចំនួន​ប្រហែល​ ៦​ពាន់​លាន​បាត (ប្រហែល​ ១៦៧​លាន​ដុល្លារ​)។ នេះ​បើ​តាម​​ការ​ឲ្យ​ដឹង​ពី ការិយាល័យ​ស្រាវជ្រាវ ធនាគារ​​ Kasikorn ប្រទេស​ថៃ។

 

អ្នក​ក្រុង​បាងកក​នឹង​ចំណាយ​​អស់​​​ជាង​ ១៦៧​លាន​ដុល្លារ​​​​លើ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន
 

តាម​សារព័ត៌មាន​ថៃ PBS ការ​ស្រាវជ្រាវ​ខាង​លើ​បាន​បង្ហាញ​​ថា ហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ចំណាយ​​តាម​ការ​រំពឹង​ទុក​បែប​នោះ គឺ​ដោយ​សារ​ប្រជាជន​ថៃ​សែ​ស្រលាយ​ចិន នៅ​ក្រុង​បាងកក​ តែង​​ចំណាយ​​លើ​អាហារ​​ និង​ផលិត​ផល​ទំនិញ​ជា​ច្រើន​ ជា​ពិសេស​ក្នុង​ឱកាស​​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​នោះ​។

 

តាម​​លោក Visanu Jaroensilp អភិបាល​រង​​ទទួល​បន្ទុក​ផ្នែក​ ផលិតផល​​ទេសចរណ៍​ និង​ពាណិជ្ជកម្ម​នៃ អាជ្ញាធរ​ទេសចរណ៍​ថៃ (TAT) ​បាន​ឲ្យ​ដឹង​ថា ការ​រៀប​ចំ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​​​ ឆ្នាំ​២០១៦ ក្នុង​ប្រទេស​ថៃ​នឹង​ក្លាយ​ជា​ព្រឹត្តិការណ៍​​ពិសេស​ជាង​មុន ដែល​រំឭក​ពី​ទំនាក់​ទំនង​​​​ថៃ​-ចិន​​​រយៈ​ពេល​៤១​ឆ្នាំ និង​ជា​ខួប​​ទី​១២ នៃ​សហប្រតិបត្តិការ​ TAT និង​ក្រសួង​​វប្បធម៌​ប្រទេស​ចិន។

 

អ្នក​ក្រុង​បាងកក​នឹង​ចំណាយ​​អស់​​​ជាង​ ១៦៧​លាន​ដុល្លារ​​​​លើ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន
 

ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន ឆ្នាំវក ​ធំ​បំផុត​​​នៅ​ប្រទេស​ថៃ​​ នឹង​ធ្វើ​ឡើង​​នៅ​ផ្លូវ Yaowarat ជា​បេះដូង​នៃ​​ក្រុង Chinatown ​ប្រទេស​ថៃ ដោយ​​​មាន​ការ​ ​ការ​រៀប​ចំ​លម្អ​ផ្លូវ​ដោយ​គោម ស្តង់​លក់​ផលិត​ផល​អនុស្សាវរីយ​​តាម​ប្រពៃណី​ចិន ការ​សម្ដែង​ម៉ុងសាយ អ្នក​សិល្បៈ​ និង​ល្ខោន​​មក​ពី​ប្រទេស​ចិន ការ​​សម្ដែង​សិល្បៈ និង​រាំ ច្រៀង។

 

​​​​​​​អាជ្ញាធរ​ទេសចរណ៍​ថៃ រំពឹង​ថា​ចំណូល​ទទួល​បាន​ពី​​អ្នក​ទេសចរ​នឹង​កើន​ឡើង​​ ស្រប​ពេល​ដែល​ទេសចរ​​​អន្តរជាតិ​ប្រហែល ១,០១ លាន​នាក់​​ត្រូវ​រំពឹងថា​​នឹង​មក​លេង ចាប់​​ពី​ថ្ងៃ​​ទី ៦ ដល់​ថ្ងៃ ១៤ កុម្ភៈ ដោយ​ចំនួន​​អ្នក​ទេសចរ​ប្រហែល​ ៤៧៦ ០០០ នាក់​អាច​មក​ពី ប្រទេស​ចិន ហុងកុង តៃវ៉ាន់ សិង្ហបុរី និង​ម៉ាឡេស៊ី៕

 

អ្នក​ក្រុង​បាងកក​នឹង​ចំណាយ​​អស់​​​ជាង​ ១៦៧​លាន​ដុល្លារ​​​​លើ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន
 

ចុចអាន៖ ជំនឿ​​​ជោគ​ជាតា​​តាម​ក្បួន​ចិន​សែ ចំពោះ​​ឆ្នាំ​វក ឆ្នាំ​​ថ្មី​​​​២០១៦

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ coconuts​, PBS