អេកូ​យុវ​ទូត​ទាក់ទាញ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​រឿង​សត្វព្រៃ​

អេកូ​យុវ​ទូត​ទាក់ទាញ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​រឿង​សត្វព្រៃ​

ក្រៅ​ពី​ការ​សោកស្ដាយ​ចំពោះ​ការ​ថយ​ចុះ​នៃ​ប្រភេទ​ និង​ចំនួន​សត្វព្រៃ​នៅ​កម្ពុជា យើង​ក៏​ពុំ​ទាន់​ឃើញ​មាន​ការ​ចូលរួម​យ៉ាង​សស្រាក់​សស្រាំ​ពី​សំណាក់​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​កិច្ចការពារ ​និង​អភិរក្ស​សត្វ​ព្រៃ​នៅ​ឡើយ។ ហេតុនេះ ក្រុម​អេកូ​យុវ​ទូត​កម្ពុជា បាន​ចំណាយ​ពេល​ចុង​សប្ដាហ៍​របស់​ខ្លួន ដើម្បី​ស្នាក់​នៅ​ និង​ស្វែង​យល់​ពី​បញ្ហា​សត្វព្រៃ​នៅ​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ។

 

ការ​ស្នាក់​នៅ​ក្នុង​ជំរំ​ដែល​មាន​ហ្វូង​ស្វា​ក្តាម​តែង​ចូល​លបលួច​នំ​ចំណី ជ្រូកព្រៃ​ឈ្មូស​ដី​ក្បែ​រតង់​នា​ពេល​យប់ ការធ្វើ​ដំណើរ​ជាមួយ​ដំរី​នៅ​ក្នុង​ព្រៃ រួម​ទាំង​បទពិសោធន៍​នៃ​ការ​អភិរក្ស​សត្វព្រៃ​របស់​អ្នក​ជំនាញ បាន​ធ្វើ​ឱ្យ​ទឹកចិត្ត​នៃ​ការ​ស្រលាញ់​សត្វព្រៃ​របស់​ពួកគេ​កើត​ឡើង​ជាពិសេស។ ស្មារតី​នេះ​បាន​ជំរុញ​ឱ្យ​អេកូ​យុវ​ទូត​ទាំងអស់ រិះរក​មធ្យោបាយ​ដែល​ប្រកប​ដោយ​ភាព​ទាក់ទាញ​ខ្ពស់ ដើម្បី​បញ្ជូន​សារ​ដ៏​មាន​សារៈសំខាន់​នេះ​ទៅ​កាន់​អ្នក​នៅ​ជុំវិញ​ខ្លួន​របស់​ពួកគេ។

 

អេកូ​យុវ​ទូត​ទាក់ទាញ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​រឿង​សត្វព្រៃ​

 

ជាក់ស្តែង លោក ហៃ ស្សង់ បាន​ប្រើប្រាស់​តុក្កតា​សត្វ​ផេង​ឃ្វីន​ដ៏​គួរ​ឱ្យ​ស្រលាញ់​របស់​ខ្លួន ដើម្បី​ថត​ភ្ជាប់​ជាមួយ​នឹង​ប្រភេទ​សត្វព្រៃ​នានា​ដែល​មាន​នៅ​ក្នុង​មជ្ឈមណ្ឌល​ដើម្បី​ផ្សព្វផ្សាយ​ដល់​មិត្តភ័ក្ដិ​របស់​ខ្លួន​ក្នុង​បណ្ដាញ​សង្គម។ ទន្ទឹម​នឹង​នេះ វីដេអូ​ដែល​មាន​ខ្លឹមសារ​ជាក់​លាក់​ទាក់​ទង​នឹង​សត្វ​ព្រៃ​ផ្សេង​ទៀត នឹង​ត្រូវ​បាន​បង្ហោះ​ឡើង​នៅ​ទំព័រ​ហ្វេសប៊ុក​របស់​អេកូយុវ​ទូត​ក្នុង​រយៈពេល​២​សប្តាហ៍​ខាង​មុខ​នេះ។

 

អេកូ​យុវ​ទូត​ទាក់ទាញ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​រឿង​សត្វព្រៃ​

 

អេកូ​យុវ​ទូត​ទាក់ទាញ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​រឿង​សត្វព្រៃ​

 

អេកូ​យុវ​ទូត​ទាក់ទាញ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​រឿង​សត្វព្រៃ​

សមាជិក​អេកូ​យុវ​ទូត​មាន​ឱកាស​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់​ជាមួយ​ដំរី ឡាក់​គី​

 

អេកូ​យុវ​ទូត​ទាក់ទាញ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​រឿង​សត្វព្រៃ​

​ក្រុម​ការងារ​រៀបចំ​ថត​វីដេអូ​អំពី​ផល​ប៉ះពាល់​នៃ​ផ្លាស្ទិ​ក ​និង​សត្វព្រៃ​

 

អេកូ​យុវ​ទូត​ទាក់ទាញ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​រឿង​សត្វព្រៃ​

​លោក ហៃ ស្សង់ ប្រើប្រាស់​តុក្កតា​ដើម្បី​ផ្សព្វផ្សាយ​ពី​សត្វព្រៃ

 

អត្ថបទ៖ ដៃគូ​សហការ​