លោក ញឹក ប៊ុនឆៃ ប្រកាសថា គ្មាន​ថ្ងៃ​រួបរួម​ជាមួយ​សម្ដេចក្រុមព្រះ​ទៀតឡើយ​

​លោក ញឹក ប៊ុនឆៃ អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានសម្រេច​ដើរចេញ​ពី​គណបក្ស​នេះ ទៅ​បង្កើត​គណបក្ស​ថ្មី​មួយទៀត​ដែលមាន​ឈ្មោះថា «​គណបក្ស​រួបរួម​ជាតិ​»​។ លោក​បានប្រកាសថា ការបែកបាក់​គ្នា​ពី​សម្ដេចក្រុមព្រះ​ពេលនេះ គឺជា​លើកចុងក្រោយ​ហើយ ដែល​លោក​គ្មាន​ថ្ងៃ​នឹង​វិល​មក​រួបរួម​ជាមួយ​ស​ម្ដេច​ក្រុមព្រះ​ទៀតឡើយ​។​

​ក្រោយពី​មាន​ភាព​ល្អក់កករ​ក្នុង​បក្ស​នោះ លោក ញឹក ប៊ុនឆៃ បាន​អះអាងថា ការដើរ​ចេញពី​បក្ស​នេះ ដោយសារតែ​លោក​មិន​ពេញ​ចិត្តនឹង​ការដឹកនាំ​របស់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​បាន​កៀបសង្កត់​មកលើ​ខ្លួន និង​មន្ត្រី​បក្ស​មួយចំនួនទៀត ។ លោក​ថា ទ្រង់ រណឫទ្ធិ បាន​បង្កើត​បក្សពួកនិយម ដឹកនាំ​បែប​អត្តនោម័ត ហើយ​បក្ស​គ្មាន​ការរីកចម្រើន​ទេ​ក្នុង​រយៈពេល​១​ឆ្នាំនេះ​។​

​ជាងនេះទៅទៀត​នៅក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក ញឹក ប៊ុនឆៃ អះអាងថា លោក​និង​សម្ដេចក្រុមព្រះ មាន​របៀប​ដឹកនាំ និង​ចរិត​ផ្សេងគ្នា ដែល​មិនអាច​រួបរួមគ្នា​ទៀត​បានឡើយ​។​«​ជា​បុគ្គល​សម្ដេចក្រុមព្រះ គ្មាន​ថ្ងៃ​ខ្ញុំ​រួបរួម​ជាមួយ​ទ្រង់​ឡើងវិញ​ឡើយ​»​។​នេះ​ជាការ​បញ្ជាក់​របស់លោក ញឹក ប៊ុនឆៃ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​