សកម្មជន​ដែល​ឈរ​តវ៉ា​នៅមុខ​សេត​វិមាន​ដ៏​យូរ​បំផុត​លើ​លោកអស់​ពេល ៣៥ ឆ្នាំ​

Doliprane TVC

​សកម្មជន​មួយរូប​ឈ្មោះ Connie Picciotto បាន​ស្លាប់​កាលពី​សប្តាហ៍​មុន ។ លោកស្រី​គឺជា​សកម្មជន មួយរូប​ផ្នែក​សន្តិភាព ដែល​បានធ្វើ​យុទ្ធនា​ការតវ៉ា​នៅ​ពីមុន​សេត​វិមាន​ចាប់តាំងពី ឆ្នាំ ១៩៨១ មក ។ លោកស្រី​គឺជា​ជន​មួយរូប​ដែល​គេ​គ្រប់គ្នា​ស្គាល់ ជាង ៣ ទស្សវត្ស​កន្លះ​មកហើយ ដែល​ទើបនឹង​ស្លាប់ ។

សកម្មជន​ដែល​ឈរ​តវ៉ា​នៅមុខ​សេត​វិមាន​ដ៏​យូរ​បំផុត​លើ​លោកអស់​ពេល ៣៥ ឆ្នាំ​

គួរ​បញ្ជាក់ថា​លោកស្រី​ជា​ក្មេង​កំព្រា​មួយរូប​មកពី​ប្រទេស​អេស្បាញ និង ត្រូវបាន​គេ​យកមក​ចិញ្ចឹម​នៅក្នុង​ទីក្រុង New York តាំងពី​ឆ្នាំ ១៩៦០ មក ដែល​កាលពី​អតីត អ្នកស្រី​ធ្លាប់​ធ្វើការ​ជា​លេខា អោយ​រដ្ឋាភិបាល​អេស្បាញ និង ក្រោយមក​រៀបការ​ជាមួយ​បុរស​ជាតិ​អា​តា​លី ម្នាក់ ដោយ​ទទួលបាន​ចំណង​កូនស្រី​មួយ ។

សកម្មជន​ដែល​ឈរ​តវ៉ា​នៅមុខ​សេត​វិមាន​ដ៏​យូរ​បំផុត​លើ​លោកអស់​ពេល ៣៥ ឆ្នាំ​

លោកស្រី​ធ្លាប់​ចូលរួម​ជាមួយ​ក្រុមប្រឆាំង​នឹង​អាវុធ​នុយ​ក្លេ​អែរ បាន ២ ទៅ ៣ ខែ​ដែរ ជាមួយ​សកម្មជន មួយរូប​ទៀត​ឈ្មោះ William Thomas និង បានធ្វើការ​បោះតង់ នៅក្រៅ​សេត​វិមាន អស់​រយៈពេល ២៥ ឆ្នាំ និង បាន​ស្លាប់​មុន​លោកស្រី​កាលពី​ឆ្នាំ ២០០៩ ។ តែ​លោកស្រី​នៅ​បន្តការងារ​នេះ​ទៅទៀត ។ កាលពី​ឆ្នាំ ២០១៣ ប៉ូលីស​ធ្លា្​ប់រុះ​រើ​តង់​របស់លោក​ស្រី​ម្តង​ដែរ ព្រោះតែ​គ្មាន​មនុស្ស​នៅ​មើលថែ តែមួយ​រយៈ​ខ្លី​ប៉ុណ្ណោះ តែ​ត្រូវគេ​ប្រគល់អោយ​លោកស្រី​វិញ ។

សកម្មជន​ដែល​ឈរ​តវ៉ា​នៅមុខ​សេត​វិមាន​ដ៏​យូរ​បំផុត​លើ​លោកអស់​ពេល ៣៥ ឆ្នាំ​

​លោកស្រី​បា​និយាយថា នេះ​ជា​ពេលវេលា​ដែល​យើង​ត្រូវការ​គៀងគរ​មនុស្ស អោយជួយ​បញ្ឈប់​ការកាប់ សំលាប់​គ្នា និង ប​ឈ្ឈ​ប់​សង្គ្រាម​នៅ​ទូទាំង​ពិភពលោក​ហើយ ។ វា​ពិតជា​ពិបាក​ណាស់ ខ្ញុំ​ត្រូវ​ឈរ​នៅទីនេះ ត្រូវ​កំដៅថ្ងៃ ត្រជាក់ និង ព្រិល ។ ការងារ​របស់លោក​ស្រី​ត្រូវបាន​គេ​ចាត់ទុកថា​ជា​សកម្មជន​តវា ប្រឆាំង ដ៏​យូរ​ជាងគេ​បំផុត​លើ​លោក​៕ សុផល