ក្រុមមន្ត្រី​ពេទ្យសត្វ​ខេត្តតាកែវ ចុះ​ធ្វើ​ការណែនាំ​ដល់ ក្រុមអាជីវករ លក់​មាន់ ទា ពី​អនាម័យ​សត្វ​បក្សី​នៅតាម​ផ្សារ​

តាកែវ: ដើម្បី​ធ្វើការ​ទប់ស្កាត់ បញ្ហា​ជំងឺ​ផ្ដាស់​សាយ​បក្សី និង​ផ្ដល់​ការយល់ដឹង​ពី​ជំងឺ​នេះ​ដល់ប្រជាពលរដ្ឋ​ក៏ដូចជា​អាជីវរ​លក់​បក្សី​នៅតាម​​ផ្សារ​ក្នុង​ខេត្តតាកែវ​ទាំងមូល នៅព្រឹក​ថ្ងៃ ពុធ ទី​៣ ខែកុម្ភៈ​ឆ្នាំ​២០១៦​នេះ​ក្រុមមន្ត្រី​ពេទ្យសត្វ​បាននាំគ្នា​ចុះ​ធ្វើ​ការអប់រំក្រុមអាជីវករ​លក់​បក្សី​​នៅ​ផ្សារ​តាកែវ និង​ផ្សារណាត់ ហើយ​ក៏មាន​ការបិទ​ស្លាកសញ្ញា ពី​ជំងឺ​ផ្ដាស់​សាយ​បក្សី នៅតាម​ដើមឈើ​ទីសាធារណៈ ផងដែរ​។​

​លោក ថៃ លី ប្រធាន​ការ​រិ​យា​ល័យ​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​ខេត្តតាកែវ បានមានប្រសាសន៍ថា​៖​ការចុះ​ពន្យល់​ប្រជាពលរដ្ឋ​ពី​ជំងឺ​ផ្ដាស់​សាយ​បក្សី គឺដោយសារតែ​អាកាស់ធាតុ ប្រែប្រួល​ធ្វើ​ឲ្យ​បក្សី​មួយចំនួន មាន​សុខភាព​មិនល្អ ហើយអាចមាន​ជំងឺ​។​ដូច្នោះ​យើង​បាន​ចុះ​ធ្វើ​​ការពន្យល់​ពួកគាត់ ពី​វិធី​ដើម្បី​ការពារកុំអោយ​រាលដង​ឆ្លង​ជំងឺ​ផ្ដាស់​សាយ​បក្សី ពី​សត្វ​មក​មនុស្ស តាមរយៈ​ការបង្កើនអនាម័យ​ដោយ​ជៀស​​វាង​ការប៉ះពាល់​បក្សី ដែលមាន​ជំងឺ ហើយ​បើ​មាន​បក្សីណា​ងាប់ គឺ​មិនត្រូវ​យកមក​លក់​នោះទេ គឺ​ត្រូវតែ​យក​បក្សី​នោះ​ទៅ​កប់​ចោល​។

​ម្យ៉ាងទៀត​ការចុះ​អប់រំ​ដល់​អាជីវករ ក៏ដូចជា​ប្រជាពលរដ្ឋ​លក់​បក្សី​និង​ច​ញ្ចឹ​ម​បក្សី​នោះក៏​យោងទៅតាម​សេចក្ដីណែនាំ​របស់​ក្រសួង​កសិក​កម្ម​ស្ដីពី​ពង្រឹង​ការត្រួតពិនិត្យអនាម័យ​សត្វ​និង​ផលិតផល​មាន​ដើមកំណើត​ពី​សត្វ​នៅក្នុង​ពិធីបុណ្យចូលឆ្នាំ​ចិន វៀតណាម​នេះ​ផងដែរ​។​

​លោក បាន​បន្តទៀតថា នៅក្នុង​ខេត្តតាកែវ មានការ​ច​ញ្ចឹ​ម​សត្វ​បក្សី ច្រើនជាងគេទាំងអស់ នៅក្នុង​ប្រទេស​កម្ពុជា យើង​នេះ​ពោលគឺ​ខេត្ត​​តាកែវ គឺជា​ខេត្ត​លេខ​១ ដែលមាន​ការ​ច​ញ្ចឹ​ម​មាន់ ទា រហូតដល់​ជាង​២​លាន​ក្បាល​។

​កន្លងមក​ដើម្បី​ការពារ​ជំងឺ​ផ្ដាស់​សាយ​បក្សី​នេះ ក្រុមមន្ត្រី​បសុពេទ្យ​ខេត្តតាកែវ បានធ្វើការចុះ​អប់រំ​ដល់​កសិដ្ឋាន​ច​ញ្ចឹ​ម មាន់ ទា ព្រមទាំង​មានការ​បាញ់ថ្នាំ​សំលាប់មេរោគ​ថែម​ទៀតផង​។ ហើយ​មន្ត្រី​បសុពេទ្យ ក៏បាន​ប្រាប់​ដល់​ម្ចាស់​កសិក​ដ្ឋា​ននិង​ប្រជាពលរដ្ឋ​សូម​អោយជួយ​​រាយ​ការ​ណ៏​ជាបន្ទាន់ ក្នុងករណី​មានការ​សង្ស័យលើស​ត្វ​បក្សី ដែល​ខ្លួន​ច​ញ្ចឹ​ម មកដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ងាយស្រួល​យើង​និងចុះមក​ដើម្បី​ធ្វើការ​ពិនិត្យ និង​មាន​វិធានការណ៍ ទប់ស្កាត់​អោយបាន​ទាន់ពេលវេលា​៕R

ក្រុមមន្ត្រី​ពេទ្យសត្វ​ខេត្តតាកែវ ចុះ​ធ្វើ​ការណែនាំ​ដល់ ក្រុមអាជីវករ លក់​មាន់ ទា ពី​អនាម័យ​សត្វ​បក្សី​នៅតាម​ផ្សារ​

ក្រុមមន្ត្រី​ពេទ្យសត្វ​ខេត្តតាកែវ ចុះ​ធ្វើ​ការណែនាំ​ដល់ ក្រុមអាជីវករ លក់​មាន់ ទា ពី​អនាម័យ​សត្វ​បក្សី​នៅតាម​ផ្សារ​

ក្រុមមន្ត្រី​ពេទ្យសត្វ​ខេត្តតាកែវ ចុះ​ធ្វើ​ការណែនាំ​ដល់ ក្រុមអាជីវករ លក់​មាន់ ទា ពី​អនាម័យ​សត្វ​បក្សី​នៅតាម​ផ្សារ​