ឪពុកចុង​តិរច្ឆាន រំលោភ​កូនចុង​អាយុ​១២​ឆ្នាំ បានសម្រេច

ព្រៃវែង: សមត្ថកិច្ច​ជំនាញ ព្រហ្មទណ្ឌ​ស្រុក​ពារាំង សហ​ការណ៍​ជាមួយ​សម្ថ​កិច្ច ខេត្តព្រៃវែងបាន​ដឹកនាំ​កម្លាំង​ចុះទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឪពុកចុងចាប់រំលោភ​កូនចុង​អាយុ​១២ បានសម្រេច យកមក​ចាត់ការ​តាម​និតិ​វិធី​។​

​ការចុះ​ឃាត់ខ្លួន​ឪពុកចុង​តិរច្ឆាន ចាប់​កូនស្រី​ចុង​អាយុ​១២​ឆ្នាំ រំលោភ​បានសម្រេច​នេះបានធ្វើ​ឡើង នៅ​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ភូមិ​រការ ឃុំ​រការ ស្រុក​ពារាំងខេត្តព្រៃវែង​។​

​ដោយយោង​លើ​បទបញ្ជា​របស់លោក​ព្រ​រាជអាជ្ញា​សាលាដំបូង​ខេត្តព្រៃវែង​បានឃាត់ខ្លួន​ជន​ខាងលើ​ពីបទ​រំ​លោប​សេពសន្ថវៈ​លើ​អនីតិជន​តាម​ពាក្យបណ្តឹង​របស់ជនរ​ង​គ្រោះ​ឈ្មោះ ផល ស្រី​មី ភេទ​ស្រី អាយុ​១២​ឆ្នាំ ។​ជនសង្ស័យ​ឈ្មោះ ផលសល់ ត្រូវជា​កូនចុង រស់នៅ​​ភូមិ​កើតហេតុ​ខាងលើ​ជាមួយគ្នា​។​

​ក្រោយពេល​សមត្ថកិច្ច​សាក់សួរ​ជ​នស​ង្ស​យ័​បាន​ឆ្លើយ សារភាពថា​ខ្លួន​ពិតជា​បានប្រព្រឹត្ត​អំពើ​រំលោភ​សេពសន្ថវៈ​លើ​កុមារ​ជនរងគ្រោះ​ប្រាកដ​មែន​។

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូ​បាន​សមត្ថកិច្ច កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ដំបូងខេត្តព្រៃវែង នៅ​ព្រឹក​ថ្ងៃទី​៣ ខែ​កុ​ម្ភះ​នេះ ដើម្បី​ចាត់​​ការ​តាមច្បាប់​រួចហើយ​៕​R

ឪពុកចុង​តិរច្ឆាន រំលោភ​កូនចុង​អាយុ​១២​ឆ្នាំ បានសម្រេច