អាវុធហត្ថ​ ខេត្តសៀមរាប ឃាត់ខ្លួន​មន្ត្រី​យោធា​២​នាក់ ពីបទបាញ់បោះ​សេរី​

សៀមរាប: ​មន្ត្រី​យោធា​២​នាក់ ត្រូវបាន​កម្លាំង អាវុធហត្ថ ខេត្តសៀមរាប ធ្វើការ​ចាប់ខ្លួន ករណី​ចូលច្រៀង​ខារ៉ាអូខេ ១​កន្លែង​នៅ​ហើយ​បាញ់​​បោះ​សេរី  បង្ករ​ភ្ញាក់ផ្អើល​។

ក្រោយពីផ្ទុះអាវុធ បាន​ជាង​៣​ម៉ោង ត្រូវបាន កម្លាំង​អាវុធ ហត្ថ​ខេត្តសៀមរាប ឃាត់ខ្លួនបាន​ភ្លាមៗ​យកទៅ​ធ្វើ​ការ សួរនាំ​នៅ​ទីបញ្ជាការ អាវុធហត្ថ ខេត្តសៀមរាប ។​

​មន្ត្រី​អាវុធ​ហ​ត្ត​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា​ហេតុការណ៍​បាញ់បោះ​ដោយ​សេរី​នេះបានកើត​ឡើង​នៅ​ម៉ោង ៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ ទី​២ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ នៅ​ចំណុចខារ៉ាអូខេ យីហោ​(​មណ្ឌល​កំសាន្ត ហ៊ី​ត​ឌិន ផា​ឡេស៍ )​បន្ទប់​លេខ​៧៧៧៧ស្ថិតក្នុង​ភូមិ​គោក​ត្នោត ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​ស្ថិត​ខាងកើត ចំណត​ឡាន ចុង​កៅស៊ូ​ជាង ១​គី​ឡ​ម៉ែត្រ​។​

​មន្ត្រី​អាវុធហត្ថ​បន្ថែមថា ក្រោយពី​មានការ បាញ់បោះ​សេរី ខាងលើ កម្លាំង​សមត្ថកិច្ចអាវុធ​ហ​ត្ត បាន​ដឹកនាំ​កម្លាំង​ចុះ ប្រតិបត្តិ​ការណ៍ ឈានដល់​ការឃាត់ ខ្លួនបាន​ទាំង​២​នាក់ នៅ​ចំណុច​ភូមិ​គោកចក សង្កាត់​គោកចក ក្រុង​សៀមរាប នៅ​ម៉ោង៩​យប់​ថ្ងៃ​ដដែល​។​

​ជនសង្ស័យ​ទាំង​២​នាក់ ទី​១​ឈ្មោះ​គី ហាក់​ឡុង ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ មុខរបរ​យោធាមាន​ទីលំនៅ ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប​។ ទី​២​ឈ្មោះ​តាន់ហ៊ុយ​ហួត ភេទ​ប្រុស​អាយុ ៤១​ឆ្នាំ មុខរបរ​យោធា មាន​ទៅ​លំនៅ​ភូមិ​ជ​ល្លង់ សង្កាត់សាលា​កំរើក ក្រុង​សៀមរាប​។​

​ក្រោយ​ចាប់ខ្លួន សមត្ថកិច្ច​អាវុធហត្ថ បាន​ដកហូត​អាវុធ​ខ្លីម៉ាក​CF98 92-9 លេខ០០០៨៥៧០៦៤៤៨ បង់​ចំនួន​១ គ្រាប់​ចំនួន​១៣​គ្រាប់ ទូរស័ព្ទ​ចំនួន​៤​គ្រឿងប្រាក់ដុល្លារ​ចំនួន​១៥២​ដុល្លារ ប្រាក់រៀល​១.១០០​រៀល សោ​តេ​ឡេ​រថយន្ត​១កាបូប​លុយ​ចំនួន​១​អត្តសញ្ញាណ​​ប័ណ្ណ​យោធា​ចំនួន​១​។ បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបានកម្លាំង​អាវុធ ហត្ថ​ខេត្ត​កំពុងតែ​កសាង សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បីអនុវត្តតាម​​និតិ​វិធី​៕​R

អាវុធហត្ថ​ ខេត្តសៀមរាប ឃាត់ខ្លួន​មន្ត្រី​យោធា​២​នាក់ ពីបទបាញ់បោះ​សេរី​

អាវុធហត្ថ​ ខេត្តសៀមរាប ឃាត់ខ្លួន​មន្ត្រី​យោធា​២​នាក់ ពីបទបាញ់បោះ​សេរី​