ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តមណ្ឌលគិរី ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងជំហាន​ដំបូងនៅប៉ុន្មាននាទីមុននេះថា​ សមត្ថកិច្ចចម្រុះកំពុង​​រង់ចំាតំណាង​អយ្យការអម​សាលាដំបូង​ខេត្តមណ្ឌលគិរី ​ដើម្បីធ្វើការឆែកឆេរផ្ទះអតីត​មន្រ្តីកងរាជអាវុធហត្ថលើផ្ទៃប្រទេសម្នាក់(PM) ​ជាឈ្មួញឈើធ្វើ​សកម្មភាពយ៉ាងសកម្ម​នៅក្នុងភូមិសាស្រ្តស្រុកកែវសីមា ។

សេចក្តីរាយការណ៍បានបន្តថា​ ការចុះឆែកឆេរផ្ទះ​លោក ស៊ូ ម៉ារិទ្ឋ ​អតីតមន្រ្តីPM ​ខាងលើនេះ បានធ្វើឡើងភ្លាមៗ​​បន្ទាប់មន្រ្តីជំនាញរដ្ឋបាលព្រៃឈើ​និងមានការចូលរួម​ពី​មន្រ្តី​អង្គភាព​ពាក់ព័ន្ឋ ​កាលពីម៉ោង១និង៣០នាទី​រសៀលថ្ងៃទី០៣ កុម្ភៈ ២០១៦ ​បានធ្វើការ​ឃាត់ចាប់រថយន្តដឹកឈើ​មួយគ្រឿងក្នុងចំណោម២គ្រឿង​របស់លោក ស៊ូ ម៉ារិទ្ឋ ខណៈមួយគ្រឿងទៀត​បានបើករត់គេច​ក្រោយបង្កគ្រោះថ្នាក់​​ចរាចរណ៍​បុកអ្នកដំណើរតាមផ្លូវ ​។ ប្រភបបន្តថា ​រថយន្តដឹកឈើ​របស់អតីតមន្រ្តីPMរូបនេះ ​បានដឹកចេញពី​ស្រុក​អូររំាង ​យកមកស្តុកទុកក្នុងភូមិស្នែង ​ឃុំស្រែខ្ទុម ​ស្រុកកែវសីមា ៕