វីដេអូស្តែង បង្ហាញពីទិដ្ឋភាព យន្តហោះកំពុងហោះ ទាំងមានប្រហោងធ្លុះយ៉ាងធំ (មានវីដេអូ)

បរទេស៖ វីដេអូស្តែងមួយត្រូវបានគេបង្ហោះចូល ទៅក្នុងបណ្តាញអ៊ិនធើណេត និងបានធ្វើឲ្យមនុស្សជាច្រើន ចាប់អារម្មណ៍យ៉ាងខ្លាំង ដោយក្នុងនោះគឺជា ទិដ្ឋភាពនៃការ ធ្វើដំណើររបស់យន្តហោះ មួយគ្រឿងនៅលើអាកាស ទាំងដែលមាន ការធ្លុះធ្លាយយ៉ាងធំ បង្កឲ្យអ្នកដំណើរ ព្រលឹងចុងសក់គ្រប់ៗគ្នា។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា វីដេអូនេះត្រូវបានថត និងយកមកបង្ហោះដោយលោក Amb Awale Kullane អនុប្រធានតំណាងរាស្ត្រអចិន្ត្រៃយ៍ នៃប្រទេសសូម៉ាលី និងជាអ្នកដំណើរម្នាក់ ដែលស្ថិតនៅលើយន្តហោះមួយ របស់ក្រុមហ៊ុនអាកាសចរណ៍ Daallo Airlines ដែលបានជួបហេតុការណ៍ ផ្ទុះឆេះនៅចំកណ្តាលតួយន្តហោះ បណ្តាលឲ្យធ្លុះចេញ ជាប្រហោងយ៉ាងធំ ទាំងកំពុងហោះហើរ។

វីដេអូស្តែង បង្ហាញពីទិដ្ឋភាព យន្តហោះកំពុងហោះ ទាំងមានប្រហោងធ្លុះយ៉ាងធំ (មានវីដេអូ)
វីដេអូស្តែង បង្ហាញពីទិដ្ឋភាព យន្តហោះកំពុងហោះ ទាំងមានប្រហោងធ្លុះយ៉ាងធំ (មានវីដេអូ)
យន្តហោះដែល កើតមានការផ្ទុះឆេះ ទាំងកំពុងធ្វើការហោះហើរ

បើតាមការបញ្ជាក់បន្ថែម របស់ប្រភពដដែលនេះ បានបង្ហាញថា យន្តហោះប្រភេទ D3159 មានគោលដៅទៅកាន់ ប្រទេសជីប៊ូទី ហើយវាបានកើតមាន ការផ្ទុះឆេះនេះ ក្រោយពេលដែលទើបនឹង ហោះហើរបានត្រឹម ប៉ុន្មាននាទីប៉ុណ្ណោះ។ យ៉ាងណាមិញ ជុំវិញហេតុការណ៍នេះ ក៏មិនបានបង្កឲ្យមាន មហន្តរាយធ្ងន់ធ្ងរនោះទេ ព្រោះថាក្រោយពី កើតមានការផ្ទុះឆេះនោះ អ្នកបើកបរយន្តហោះ ក៏ព្យាយាមធ្វើការចុះចត ក្នុងរយៈពេលដ៏ខ្លី ដើម្បីបញ្ចៀសហេតុការណ៍ កុំឲ្យមានសភាពកាន់តែធ្ងន់ធ្ងរផងដែរ។

ទោះយ៉ាងណាក៏ដោយ នៅមានអ្នកដំណើរ២នាក់ ទទួលរងរបួស នៅក្នុងហេតុការណ៍មួយនោះ ដោយការរលាកភ្លើង ក្នុងកម្រិតធ្ងន់ធ្ងរ ហើយពេលនេះពួកគេ ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យ រួចរាល់ហើយ។

គូសបញ្ជាក់ផងដែរថា ចំពោះមូលហេតុដែលធ្វើឲ្យ មានការផ្ទុះឆេះ នៅលើយន្តហោះនោះ មិនទាន់មានការ បញ្ជាក់ឲ្យបានច្បាស់ នៅឡើយទេ តែវាក៏បានបង្កឲ្យ អ្នកដំណើរទាំងអស់ នៅលើយន្តហោះ ព្រលឹងចុងសក់គ្រប់ៗគ្នា។

តោះចង់ដឹងថាតើ ទិដ្ឋភាពជាក់ស្តែង នោះយ៉ាងណា សូមទស្សនាវីដេអូ ទាំងអស់គ្នា៖

 វីដេអូស្តែង បង្ហាញពីទិដ្ឋភាព យន្តហោះកំពុងហោះ ទាំងមានប្រហោងធ្លុះយ៉ាងធំ (មានវីដេអូ)

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត