ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបន្ទាយមានជ័យ​ ៖​ ឃ្លាំង​ស្តុក​ទំនិញ​ចំនួន​២ ​ក្នុងភូមិ​ក្បាលស្ពាន​០១ ​សង្កាត់ប៉ោយប៉ែត ​​ក្រុង​ប៉ោយ​ប៉ែ​ត ​ត្រូវ​​​នគរបាល​​ជំនាញ​ប្រឆាំង​​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ​សហការ​ជាមួយ​នគរបាល​​ក្រុង​ប៉ោយ​ប៉ែ​ត ​ចុះ​ត្រួតពិនិត្យ​និង​ឃ្លុំបេ​ទ្វារ​ ​មិនឱ្យ​​ចេញ-ចូល​ដែល​ហេតុ​ការណ៍​នេះ​ បាន​កើតឡើង​​កាលពី​វេលា​ម៉ោងជាង​៥​ល្ងាច​​ថ្ងៃ​ទី​០២ កុម្ភៈ​ ​២០១៦​ ដោយ​ឃ្លាំង​ស្តុក​ទំនិញ​ទាំង​២​នេះ​ មួយ​​កន្លែង​ជា​របស់​​ឈ្មោះ​ជា ទី​ ភេទ​ប្រុស​ និង​មួយ​​កន្លែង​ទៀត​ ជា​របស់​ឈ្មោះ​មុំ​ សុខុម​ ភេទ​ស្រី​ (​ទីតាំង​ក្បែរ​គ្នា​) ​។ ឃ្លាំង​ទាំង​២​នេះ ​ក្រោយ​ការ​ត្រួតពិនិត្យ​ សមត្ថកិច្ច​បាន​ឃ្លុំបេ​​​​បិទ​ក្រដាស់​ ​ហាមឃាត់​មិន​ឱ្យ​​ចេញ-ចូល​ ។

ជុំវិញ​ករណី​នេះ​ លោកស្រី​ថោ​ង​ ឡេ​ង​ អគ្គ​នាយិការ​ក្រុមហ៊ុន​ថោ​ង​ ឡេ​ង​ នាំ​ចូល​ទំនិញ​ពី​ថៃ​អះអាង​ថា​ ជា​របស់​លោកស្រី​សរុប​៩​មុខ ​ប្រហែល​៨០០​កេស​ ហើយ​ថា​ការ​នាំ​ចូល​បាន​បំពេញ​កាតព្វកិច្ច​ពន្ធ​ចូល​រដ្ឋ​៧០-៨០% ​ហើយ ដោយ​ខ្លះ​តាម​រយ​:​អិន​សេ​-NC
(​ពន្ធ​អនុគ្រោះ​ សម្រាប់​ជន​ពិការ ​ឬ​អ្នក​ក្រីក្រ​ ដែល​ខ្វះ​លទ្ធភាព​បង្កើត​ក្រុមហ៊ុន​)​ និង​លើស​ពី​១០​កេស ​តាម​រយ:​អ៊ីន​វ៉​យ​​។

លោកស្រី​ថោ​ង ​ឡេ​ង​ បាន​យក​ឯកសារ​បង់ពន្ធ​មក​បង្ហាញ​​ដល់​សមត្ថកិច្ច​ និង​ក្រុម​អ្នក​យក​ព័​ត៌​មាន​មើល​ ដោយ​បន្ត​ថា​ ការ​នាំ​ចូល​ទំនិញ ។ ​បច្ចុប្បន្ន​​ មុន​ឆ្លង​ដល់​ឃ្លាំង​​ត្រូវ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ពី​ជំនាញ​២​ ទៅ​៣​ស្ថាប័ន ​ហើយ​ថា​បើ​នាំ​ចូល​មិន​បាន​បង់​ពន្ធ​ ក៏​ពិបាក​​ដឹក​ជញ្ជូន​ទៅ​តាម​ខេត្ត​ដែរ​ ។