ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តបន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍​ពី​អ្នកឆ្លើយឆ្លង​ព័ត៌មាន​បានឱ្យ​ដឹង​បន្ថែម​​ថា ការ​ផ្ទុះ​​ជម្លោះ​​រវាង​សមត្ថកិច្ច​ថៃ​ជា​មួយ​ក្រុម​អាជីវករ​​​​ខ្មែរ​ជាង​១០០នាក់​​ឈាន​ទៅ​ប្រើ​អំពើ​ហិង្សា​​​​​​នៅ​ផ្សារ​​​រុង​ក្លឿ ​​កាល​ពី​​វេលា​​​ម៉ោង​​ជាង​១១​ព្រឹក​ថ្ងៃ​ទី​៣ កុម្ភៈ ២០១៦ នោះ ​រហូត​មក​​ម៉ោង​​ជិត​៣រសៀល​នេះ ​មាន​​ភាព​ស្ងប់​ស្ងាត់​ទៅ​វិញ​ហើយ ។​

ប្រភព​បាន​បន្ត​ថា​ ការ​ផ្ទុះ​ហិង្សា​​​ខាង​លើ​នេះ បណ្តាល​ឱ្យ​​សមត្ថកិច្ច​ថៃ​​២នាក់​រង​របួស និង​រថយន្ត​២​គ្រឿង​​​រង​ការ​​ខូច​ខាត ។ ​ដោយ​មានការ​សម្រប​សម្រួល​​​ពី​សមត្ថកិច្ច​ថៃ​និង​សមត្ថកិច្ច​កម្ពុជា​ ​ក្រោយ​ពី​ផ្ទុះ​ហិង្សា​​​​​​រួច​មក​​ រហូត​មក​ដល់​ម៉ោង​​ជិត​៣រសៀល​ថ្ងៃ​ទី​៣ កុម្ភៈ ​ត្រូវ​បាន​ស្ងប់​ស្ងាត់​ទៅ​វិញ​ហើយ​ ហើយ​ក្រុម​អាជីវករ​មួយ​​ចំនួន​ក៏​បាន​ចូល​​​ទៅ​លក់​ដូរ​​ធម្មតា​ដូច​ដើម​វិញដែរ ៕