សភាជាប់ឆ្នោតថ្មី មីយ៉ាន់ម៉ា បើកសម័យប្រជុំលើក ដំបូងនៅព្រឹកថ្ងៃពុធនេះ

ណៃពិដោរ៖ សភាជាប់ឆ្នោតថ្មី នៃប្រទេសមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃពុធនេះ នេះបានចាប់ផ្ដើមសម័យប្រជុំ លើកដំបូងរបស់ខ្លួន ដែលជាសភាថ្មី កិច្ចប្រជុំថ្មី បន្ទាប់ពីបានបញ្ចប់នៃ រដ្ឋធម្មនុញ្ញរបស់ពួកគេ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ នេះបន្ដទៀតថា អន្ដរជាតិបានបង្ហាញការ គាំទ្រយ៉ាងពេញទំហឹងដែល មេដឹកនាំគណបក្សនយោបាយ មីយ៉ាន់ម៉ា ដែលតស៊ូរយៈពេលជាង កន្លះសតវត្សមកនេះ ហើយទទួលបានលទ្ធផលល្អ យ៉ាងត្រចះត្រចង់បែបនេះ និងក្លាយជាប្រទេសឈរលើ ផ្លូវប្រជាធិបតេយ្យនិយម។

គួរបញ្ជាក់ថា សម្រាប់សមាជិកគណបក្ស នយោបាយរបស់លោកស្រី អ៊ុង សានស៊ូជី ជាង ១០០នាក់ ដែលត្រូវបានចាប់ខ្លួនក្នុង យុទ្ធនាការដើម្បីលទ្ធ ប្រជាធិបតី រយៈពេលជាង កន្លះសតវត្សមកនេះ ក៏បានឡើងកាន់តំណែង ក្នុងសភាហើយដែរ ប៉ុន្ដែគេនៅមិនទាន់ដឹងថា នរណាជាអ្នកបន្ដ តំណែងប្រធានាធិបតី បន្ទាប់ពីលោក យូ ថេនសេន នៅឡើយទេ៕