​វិធី​ក្នុង​ការពិន័យ​កូន​ឲ្យ​ឈរ​

​វិធី​ក្នុង​ការពិន័យ​កូន​ឲ្យ​ឈរ​

​នៅពេល​ដែល​កូន​ធ្វើ​ខុស មាន​អ្នក​ម្តាយ​មួយចំនួន​តែងតែ​ប្រើ​វិធី​ឈរ​ដើម្បី​ពិន័យ​កូន ប៉ុន្តែ​តើ​អ្នក​ដឹង​ពី​របៀប​ពិន័យ​កូន​ឲ្យ​ឈរ​ឬ​នៅ​? ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​របៀប​ក្នុង​ការពិន័យ​កូន​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

  1. ​នៅពេល​ដែល​កូន​ធ្វើ​ខុស​ភ្លាម អ្នក​ត្រូវ​តែ​ពិន័យ​គេ​ឲ្យ​ឈរ​ភ្លាម ហើយ​ត្រូវ​ប្រាប់​ហេតុផល​នៃ​ការ​ឈរ​របស់គេ​។​
  2. ​កន្លែង​ដែល​អ្នក​ពិន័យ​កូន​ឲ្យ​ឈរ​ត្រូវតែ​ជា​កន្លែង​ដែល​កូន​រត់​មិនបាន ហើយ​មាន​សុវត្ថិភាព ព្រោះ​មាន​កូនក្មេង​ខ្លះ​នៅពេលដែល​គេ​ឈរ​យូរ គេ​នឹង​អាច​រត់គេច​បាន នោះ​អ្នកនឹង​ពិបាក​ទៅរក​គេ​មកវិញ​ខ្លាំងណាស់​។​
  3. ​នៅពេល​ដែល​អ្នក​ពិន័យ​គេ​ឲ្យ​ឈរ អ្នក​ត្រូវ​តែ​នៅ​ជិត​កូន ដោយ​មិន​ត្រូវ​ទុកឲ្យ​គេ​នៅ​ម្នាក់ឯង​ទេ ព្រោះ​វា​មាន​គ្រោះថ្នាក់​ខ្លាំងណាស់ ហើយ​នៅពេល​ដែល​អ្នក​នៅ​ជិត​គេ អ្នក​មិន​ត្រូវ​និយាយ​ជាមួយ​គេ ហើយក៏​មិន​ត្រូវ​មើល​គេ​ចំ​នោះទេ ដោយ​អ្នក​អាច​មើល​តាម​ចំហៀងភ្នែក​របស់​អ្នក ម្យ៉ាងទៀត​នៅ​ពេល​ដែល​កូន​យំ អ្នក​មិន​ត្រូវ​ទៅ​លួង​គេ​ឡើយ​។​
  4. ​នៅពេល​ដែល​កូន​ចង់​រត់ ឬ​អង្គុយ អ្នក​ត្រូវ​តែ​ប្រើ​ក្រសែភ្នែក​អ្នក​ម៉ត់ចត់​ទៅ​សម្លឹង​មើល​កូន ទើប​គេ​មិន​រត់គេច​។​
  5. ​កូន​ក្មេង​ដែល​មាន​អាយុ​ចាប់​ពី​មួយ​ឆ្នាំ​៨​ខែ​ឡើង​ទៅ​ទើប​ស័ក្តិសម​ក្នុង​ការពិន័យ​ឈរ ទើប​កូន​អាច​ដឹង​ពី​អត្ថន័យ​នៃ​ការ​ឈរ នោះ​គេ​នឹង​មិន​ធ្វើ​ខុស​ទៀត​ទេ​។​
  6. ​រយៈពេល​នៃ​ការ​ឈរ​មិន​ត្រូវ​លើសពី​១០​នាទី ហើយក៏​មិន​ត្រូវ​ដល់​កន្លះ​ម៉ោង​ដែរ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​កូន​បាន​។​
  7. ​ក្រោយពេល​ដែល​ពិន័យ​កូន​ឈរ​រួច អ្នក​ត្រូវ​តែ​សួរ​គេ​ថា តើ​គេ​ដឹង​ពី​កំហុស​របស់​ខ្លួនឯង​ឬ​នៅ​?
  8. ​ក្រោយពេល​ដែល​គេ​ដឹង​ពី​កំហុស​របស់​ខ្លួន​រួច អ្នក​ត្រូវ​តែ​អោប​គេ​ដើម្បីឲ្យ​គេ​ដឹងថា​អ្នក​បាន​លើកលែង​ទោស​ឲ្យគេ​ហើយ នោះ​ទើប​គេ​មាន​អារម្មណ៍​សុវត្ថិភាព​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី03  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។