ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

Lionel Messi ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​របស់​ក្លិប​Barcelona បាន​ទាក់ទង​ទៅ​សមាគម​បាល់ទាត់​អា​ហ្វ​ហ្គា​នី​ស្ថាន​(AFF)​ដើម្បី​សុំ​ជួប​ក្មេង​ប្រុស​ដែល​យក​ថង់​ប្លា​ស្ទិ​ក​ពណ៌​ផ្ទៃមេឃ​-​ស​ឆ្នូត​ធ្វើ​អាវ​ដោយ​សរសេរ​ឈ្មោះ Messi ស្រ​ដៀង​អាវ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន ។

ចំណែក​លោក​Sayed Ali Kazemi អ្នកនាំពាក្យ​របស់​សមាគម​បាល់ទាត់អា​ហ្វ​ហ្គា​នី​ស្ថាន​ថ្លែង​ថា​៖«Messi​បាន​ទាក់ទង​មក​ទី​នេះ​ដើម្បី​សុំ​ជួប​ក្មេង​ខាងលើ ។ យើង​កំពុង​តែ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​លោក មក​ទី​នេះ​ឬ​ឱ្យ​ក្មេង​ប្រុស​អាយុ​៥​ឆ្នាំ​ខាងលើ​ទៅ​ជួប​លោក​នៅ​អេ​ស្ប៉ា​ញ ។ ប៉ុន្តែ​ជា​ចុង​ក្រោយ​យើង​បាន​ជ្រើស​យក​ការ​ណាត់ជួប​នៅ​ប្រទេសទី​៣ ក្នុង​តំបន់​អឺរ៉ុប​វិញ​ដើម្បី​សុវត្ថិភាព​» ៕