ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

កីឡាករ​James Tomkins ខ្ស​ការពារ​ក្លិប​West Ham ក្នុង​ប្រឺ​មី​ញេ​លី​ក​អង់គ្លេស បាន​បង្ហាញ​ស្នាម​របួស​លើ​ចិញ្ចើម​ខាងស្ដាំ ដោយ​ដេរ​ចំនួន​១៣​ថ្នេរ ។ របួស​នេះ​កើតឡើង​ពី​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​កីឡាករ​Joe Allen របស់​ក្លិប​ហង្ស​ក្រហម​Liverpool​ក្នុង​ការ​ប្រកួត​FA Cup ជុំ​ទី​៤ នៅ​ពាក់កណ្ដាល​តង់​ទី​១​កាលពី​ថ្ងៃ​ទី​៣១ មក​រា ដោយ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើគ្នា​០-០ ។

កីឡាករ​រូប​នេះ​បាន​ថត​ស្នាម​របួស​ដែល​ដេរ​រួច​បង្ហាញ​តាម​Facebook ថែម​ទាំង​បញ្ចេញ​ពាក្យពេចន៍​ថា «​ត្រូវ​តស៊ូ​ប្រកួត​បន្ត​ទៀត កុំ​រា​ថយ​» ៕