Pep បង្ហាញ​ជម្រើស​១១នាក់​ដំបូង​ដែល​ខ្លួន​ចង់​បាន​នៅ Man City

Pep បង្ហាញ​ជម្រើស​១១នាក់​ដំបូង​ដែល​ខ្លួន​ចង់​បាន​នៅ Man City

លោក Pep Guardiola ដែល​កំពុង​ដឹកនាំ Bayern Munich ​នឹង​ត្រូវ​ចូល​ដឹកនាំ​ Manchester City ជា​ផ្លូវការ​ ចាប់​ពី​រដូវកាល​ក្រោយ​ទៅ។

 

Pep បង្ហាញ​ជម្រើស​១១នាក់​ដំបូង​ដែល​ខ្លួន​ចង់​បាន​នៅ Man CityPep បង្ហាញ​ជម្រើស​១១នាក់​ដំបូង​ដែល​ខ្លួន​ចង់​បាន​នៅ Man City

 

ការ​មក​កាន់​ទឹក​ដី​អង់គ្លេស​ជា​លើក​ដំបូង​នេះ គ្រូ​បង្វឹក​វ័យ៤៥​មាន​គម្រោង​រុះរើ​កីឡាករ​មួយ​ចំនួន​ធំ​ចេញ និង​ទិញ​កីឡាករ​ថ្មី​មួយ​ចំនួន​ដើម្បី​មក​ពង្រឹង​ក្រុម។ យោង​តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា Pep មាន​ផែនការ​លក់​ចេញ​កីឡាករ​ដែល​មាន​ស្រាប់​បច្ចុប្បន្ន​មាន​ដូចជា Hart, Toure, Kolarov, Clichy, Demichelis, Managala, Sagna, Nasri និង Fernandinho ហើយ​កីឡាករ​ផ្សេង​ទៀត​ដែល​កំពុង​ឲ្យ​ក្លឹប​ដទៃ​ខ្ចី​ជើង​ក៏​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ពិចារណា​ដែរ។

 

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ Guardian អតីត​គ្រូបង្វឹក Barca ត្រៀម​ទឹក​ប្រាក់ ២០០លាន​អឺរ៉ូ (២១៨លានដុល្លារ)​ សម្រាប់​ចំណាយទិញ​កីឡាករ​លំដាប់​ពិភពលោក ដូចជា Messi ឬក៏ Neymar របស់ Barca និង Douglas របស់ Bayern Munich ជា​ដើម។

 

ក្រៅ​ពី​នោះ Man City នឹង​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ៤៥០លានអឺរ៉ូ (៤៩១លានដុល្លារ) ​ផ្សេង​ទៀត​ដើម្បី​ទិញ​កីឡាករ​ចំនូល​ថ្មី ពិសេស​គឺ​អ្នកចាំទី និង​ខ្សែ​ការពារ​ដែល​តាម​ការ​គ្រោង​ទុក​របស់ Pep មាន​ដូចជា៖ អ្នកចាំទី Bravo, ខ្សែ​ការពារ​ Laporte, Stones, Alaba ហើយ​ក៏​អាច​ទិញ Verratti និង Pogba ផង​ដែរ។

 

គិត​ថា​ Pep អាច​នាំ​កីឡាករ​ខ្លាំងៗ​បន្ថែម​ចូល Man City បាន​ដែរ​ឬ​យ៉ាង​ណា?

 

ចុចអាន៖ តើ​ Man City ក្លាយ​ជា​ក្លឹប​ធំ​ជាង​ Man Utd ដែរ​ទេ​ ក្រោយ​ Pep ឡើង​ដឹក​នាំ?

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Sport-English