ស្ពាន​អាកាស ស្តុ​ប​ផ្សារ​ដី​ហុយ ចាប់ផ្តើម​សាងសង់​ហើយ​

Doliprane TVC

​ពេលនេះ សាលា​រាជធានី​ភ្នំពេញ​បានចាប់ផ្តើម​សាងសង់​ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ​ហើយ ដែល​ជំហាន​ដំបូង​នេះ គេ​សង្កេតឃើញ​មានការ​បុកគ្រឹះ​សរសរ ស្ពាន​ជា​បណ្តើៗ គឺ​រង​ចាំតែ​ថ្ងៃ បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​តែប៉ុណ្ណោះ​។​

ស្ពាន​អាកាស ស្តុ​ប​ផ្សារ​ដី​ហុយ ចាប់ផ្តើម​សាងសង់​ហើយ​

​ក្នុងពេល​ស្ថាបនា​នេះ លា​ក្រុងភ្នំពេញ​បាន​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើដំណើរ​ទៅមក​នៅ​ចំណុច​ស្តុ​ប​ផ្លូវ​ប្រសព្វ​រវាង វិថី​សហព័ន្ធរុស្ស៊ី ផ្លូវដី​ហុយ និង​ផ្លូវ​ណ័តរ​ប្រ៊ី​ត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ មេត្តា​ជ្រាបថា ក្រោយពី​បាន​ពង្រីក​ផ្លូវ​​ពង្វាង​ចរាចរ​លើ​ដង​មហាវិថី​សហ​ព័​ន្ឋ​រុស្ស៊ី នៅ​ថ្ងៃទី ​០២ ខែកុម្ភៈ ឆ្នាំ ​២០១៦ ក្រុមហ៊ុន​​ម៉ៅការ​សាងសង់​ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ បាន​ចូល​គ្រឿងចក្រ​សង្កត់​គ្រឹះ​ស្ពាន ដែលនាំអោយ​មានការ​រំខាន​ដល់​ចរាចរ​ក្នុងការ​ធ្វើដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​។

ស្ពាន​អាកាស ស្តុ​ប​ផ្សារ​ដី​ហុយ ចាប់ផ្តើម​សាងសង់​ហើយ​

ស្ពាន​អាកាស ស្តុ​ប​ផ្សារ​ដី​ហុយ ចាប់ផ្តើម​សាងសង់​ហើយ​

អាស្រ័យហេតុនេះ សូម​សាធារណជន​មេត្តា​យោគយល់​អធ្យាស្រ័យ​ចំពោះ​ការរំខាន​ដល់​លំហូរ​ចរាចរ​លើ​ដងផ្លូវ​នេះ ហើយ​អាជ្ញាធរ នឹងដាក់​កម្លាំង ខិតខំ​ចុះជួយ​​សម្រួល​បញ្ជៀ​ស​ការកកស្ទះ​ចរាចរណ៍​ជូន​បងប្អូន​ផងដែរ ៕​សុថា​ត់​

ស្ពាន​អាកាស ស្តុ​ប​ផ្សារ​ដី​ហុយ ចាប់ផ្តើម​សាងសង់​ហើយ​

ស្ពាន​អាកាស ស្តុ​ប​ផ្សារ​ដី​ហុយ ចាប់ផ្តើម​សាងសង់​ហើយ​