ក្រ​សួ​អប់រំ​ឱ្យ​គ្រូ​រឹតបន្តឹង​ធ្វើបញ្ជី​វត្តមាន​សិស្ស​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​

Doliprane TVC

​ភ្នំពេញ​:​មន្ត្រី​នៃ​ក្រសួង​អប់រំ​និង​យុវជន​កីឡា កាលពី​ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០១៦ បានធ្វើ​ការណែនាំ​ដល់​គ្រឹះស្ថាន​អប់រំ​ក្រោម​ឱវាទ​របស់​រដ្ឋ​ទាំងអស់ ឱ្យ​ចាត់វិធានការ​រឹតបណ្តឹង​ក្នុងការ​កត់​វត្តមាន​សិស្ស​នាឱកាស​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន ដែល​នឹង​ឈាន​មកដល់​នា​ថ្ងៃទី ៨ ដល់​ថ្ងៃទី ១០ កុម្ភៈ ខាងមុខនេះ ។​

​ថ្លែងប្រាប់​បណ្តាញ​សារពត៌មាន​ក្រោយ​បញ្ចប់​សន្និបាត​បូកសរុប​ការងារ​អប់រំ​របស់​មន្ទីរអប់រំ​នៅ​ឆ្នាំ ២០១៥ និង ទឹ​សដៅ​ឆ្នាំ ២០១៦ លោកស្រី ហួត យ៉ា​រី ប្រធាន​មន្ទីរអប់រំ​យុវជន និង កីឡា​រាជធានី​ភ្នំពេញ បាន​ថ្លែងថា​នាពេលនេះ​មន្ទីរ បានធ្វើ​ការណែនាំ​ដល់​គ្រប់​សាលា​មានការ​រឹតបន្តឹង​ដល់​សិស្សានុសិស្ស​ទាំងអស់​មិន​ឱ្យ​ឈប់​ខុសពី​ថ្ងៃ​ឈប់សម្រាក​បុណ្យទាន​រដ្ឋ​នោះទេ ។ ការ​បណ្តែតបណ្តោយ​ឱ្យ​សិស្ស​ធ្វើបែបនេះ​នឹងមិន​ត្រឹម​បង្ក​ការប៉ះពាល់​ដល់​ការរៀនសូត្រ​ទេ ប៉ុន្តែ​វា​នៅ​ជា​ទម្លាប់​មិនល្អ​ដល់​ពួកគេ​ថែមទៀត ។​

​លោកស្រី​ថា “​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​នេះ​យើង​ត្រូវ​ពង្រឹង​វិន័យ​ដល់ លោកគ្រូ អ្នកគ្រូ ត្រូវ​មក​បង្រៀន​ឱ្យបាន​ជាប់លាប់​ជាប្រចាំ និង គ្រប់​ម៉ោង ហើយ​បើ​សិស្ស​អវត្តមាន​ក៏ដោយ គ្រូ​ក៏ត្រូវ​មក​បង្រៀន​ដាច់ខាត​ដែរ​” ។​ ​ដោយឡែក​អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង កីឡា​លោក​រស់​សា​លីន​បានឱ្យដឹង​ដែរ​ថា​ការបង្កើន​ការគ្រប់គ្រង​បញ្ជី​​វត្តមាន​នេះ ដើម្បី​កុំឱ្យ​សិស្សានុសិស្ស​ឈប់​ច្រើន​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​គុណភាព វិស័យ​អប់រំ ។

ករណី​សិស្សានុសិស្ស​ឈប់​ទាំង ៣ ថ្ងៃ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ចិន វៀតណាម ចាប់ពី​ថ្ងៃទី ៨ ដល់​ថ្ងៃទី ១០ ខែកុម្ភៈ នេះ នឹងធ្វើ​ឱ្យ​សិស្ស​រៀន​អត់​ទាន់ ចំណែក​លោកគ្រូ​អ្នកគ្រូ​មិនអាច​រំលឹក​មេរៀន​ឡើងវិញ​ជូន​ពួកគេ​បានឡើយ បន្ទាប់ពី​ត្រលប់មក​ចូលរៀន​វិញ ។ ជាមួយគ្នានេះ​សិស្ស​ដែល​បាន​ឈប់​នោះ នឹងមាន​បញ្ហា បែក​អារម្មណ៍​អស់កម្លាំង​ក្នុងការ​រៀនសូត្រ ដែល​អាច​នាំឱ្យ​ពួកគេ​រៀន​ចុះខ្សោយ​ជាង​សិស្ស​ដែល​បានមក​រៀន​ទៀងទាត់​មាន​វិន័យ​ល្អ ។

ទោះបីយ៉ាងណា​លោក​បាន​ថ្លែង​ដែរ​ថា​ក្រសួង​អប់រំ​ពុំមាន​ផែន​ការដាក់ទោសទណ្ឌ​ដល់​សិស្ស​ដែល​បាន​ឈប់​ក្នុង​ថ្ងៃ​​បុណ្យចូលឆ្នាំ ចិន វៀតណាម​នោះទេ ។ ប៉ុន្តែ​យ៉ាងណា​គ្រប់​សាលា​ទាំងអស់ និង អនុវត្តតាម​បទបញ្ជាផ្ទៃក្នុង​រៀងៗ​ខ្លួន ដូច្នេះ​អាណាព្យាបាល​គួរតែ​ផ្តល់ឱកាស​ឱ្យ​កូន​ទៅ​រៀន​ឲ្យ​បាន​ទៀងទាត់ ជៀស​ជាង​ឲ្យ​កូន​ឈប់សំរាក​ទៅ​ដើរ​កំសាន្ត ។ ទោះជា​យ៉ាងនេះ​ក្តី​ក្រសួង​ត្រូវតែ​រឹតបណ្តឹង​ឲ្យ​ខាងតែបាន​ដោយសារតែ​វា​ពុំមែន​ជា​ប្រពៃណីជាតិ ហើយ​ពុំមែន​ជា​ថ្ងៃ​ឈប់សំរាក់​ដែល​ទទួលស្គាល់​ដោយ​រដ្ឋ ៕ ដេប៉ូ​