Leicester ឲ្យ​ខ្សែការពារ​មិនដែល​ដាក់ចូល​លេង​ទៅ Fiorentina ខ្ចី

ក្លិប​អ៊ីតាលី Fiorentina បាន​ចុះហត្ថលេខា​ខ្ចី​ជើង​ខ្សែការពារ​ក្លិប​កំពូល​អង់គ្លេស Leicester City កីឡាករ Yohan Benalouane រហូតដល់​បញ្ចប់​រដូវ​កាល​នេះ ព្រោះ​មិនដែល​ត្រូវបាន​ដាក់​ឲ្យ​ចូល​លេង​ក្នុង Premier League សោះ។

leiceister-defenderកីឡាករ​ដើមកំណើត​បារាំង វ័យ ២៨ឆ្នាំនេះ បាន​ចុះ​កុងត្រា​លេង ៤ឆ្នាំ នៅពេល​កីឡាករ​នេះ​បាន​ផ្ទេរ​មកលេង​នៅ​ក្លិប​កញ្ជ្រោង កាលពី​ខែសីហា ពី​ក្លិប​អ៊ីតាលី​ដែរ គឺ Atalanta។ សូមបញ្ជាក់ថា Fiorentina កំពុង​ដឹកនាំ​ដោយ លោក Paulo Sousa អតីត​គ្រូបង្វឹក​ចាស់​របស់ Leicester និង​មាន​ចំណាត់​លេខ ៣ ក្នុង​លី​ក Serie A, ចាញ់​ក្រុម​កំពូល Napoli ចំនួន ៨ពិន្ទុ និង​នៅសល់ ១៦ប្រកួត​ចុងក្រោយ។