ក្មេងស្រូបផ្សែងបារី ច្រើនអាចបណ្តាលឲ្យ ធាត់ និងល្ងង់បាន

ការសិក្សាថ្មីមួយ បានបង្ហាញថា អ្នកជក់បារីអាចធ្វើឲ្យក្មេងៗ នៅជិតខ្លួនទៅជាធាត់ និងរៀនមិនសូវចេះ។ ការប៉ះពាល់នឹងផ្សែងបារី មានទំនាក់ទំនងនឹង ផលប៉ះពាល់ដល់សុខភាព ពីរយ៉ាងសំខាន់ៗ ទីមួយនៅផ្នែកលើក និងមួយទៀតនៅក្រោមក។

អ្នកស្រាវជ្រាវបានធ្វើការ សង្កេតទៅលើក្មេងៗ ទាំងប្រុសទាំងស្រីដែល ស្រូបផ្សែងបារីពីគេចំនួន ២២០នាក់ ដែលសុទ្ធសឹងជា ក្មេងដែលធាត់ជ្រុល និងមានអាយុ ៧ ទៅ១១ឆ្នាំ។ ពួកគេរកឃើញថា ការស្រូបផ្សែងបារីមាន ទំនាក់ទំនងស្ទើរតែទាំងអស់ទៅ លើជាតិការកកជាតិខ្លាញ់ ក្នុងរាងកាយក្មេងៗដូចជា ក្បាលពោះកាន់តែធំ និងជាតិខ្លាញ់គ្រប់កន្លែងតែម្តង។

ចំពោះការតាមដាន ភាពឆ្លាតវៃរបស់ក្មេងដែលស្រូប ផ្សែងបារីទាំងនោះ ក៏រកឃើញថា ការចេះដឹងរបស់ពួកគេ គឺខ្សោយជាងក្មេងដែល មិនស្រូបផ្សែងបារីដែរ។

អ្នកស្រាវជ្រាវ បន្ថែមទៀតថា ឥទ្ធិពលភ្លាមៗរបស់ ផ្សែងបារីមានដូចជា ការថយចុះនៃ កូឡេស្តេរ៉ុលការពារខ្លួន កូឡេស្តេរ៉ុលល្អ និងបង្កើនដល់ជំងឺ ដែលបង្កឡើងដោយកូឡេស្តេរ៉ុល អាក្រក់ទៅវិញ។ យ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវមិននិយាយថា ឥទ្ធិពលអវិជ្ជមានទាំងនេះ នឹងបាត់ទៅវិញនៅថ្ងៃមុន ឬយ៉ាងណាឡើយ។ ការសិក្សានេះត្រូវបាន ចុះផ្សាយក្នុងសារព័ត៌មាន Childhood Obesity៕

ក្មេងស្រូបផ្សែងបារី ច្រើនអាចបណ្តាលឲ្យ ធាត់ និងល្ងង់បាន

ប្រភព៖ គេហទំព័រ www.health.com.kh

  • ក្មេងស្រូបផ្សែងបារី ច្រើនអាចបណ្តាលឲ្យ ធាត់ និងល្ងង់បាន已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/02/03  Category:កំសាន្ត