ទម្លាប់ល្អៗ ដែលអាចបង្កើនការ ចងចាំបានយ៉ាងល្អ

ការដែលមានការចងចាំខ្លាំង អាចជំរុញដល់ជីវិត រស់នៅបានយ៉ាងល្អ ព្រោះវានឹងពង្រឹង ដល់សមត្ថភាព ទាំងការរៀនសូត្រ និងជំនាញរបស់មនុស្សយើង។ ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពី ទម្លាប់មួយចំនួនដែល អ្នកគួរតែមានដើម្បីពង្រឹង ដល់សមត្ថភាពចេះដឹង និងការពារសមត្ថភាពផ្លូវចិត្ត ព្រមទាំងសុខភាព ទាំងមូលផង។

រត់រាល់ថ្ងៃ
ខណៈពេលដែល ការរត់មានអត្ថប្រយោជន៍ ចំពោះសុខភាពផ្លូវកាយ ជាច្រើននោះ វាក៏ជួយបង្កើនសមត្ថភាព នៃការចងចាំ និងរៀនសូត្រដែរ។ ដូច្នេះអ្នកគួរតែចំណាយ ពេលប្រមាណ ៣០នាទី រាល់ថ្ងៃ ក្នុងការរត់ដើម្បីទទួលបាន ប្រយោជន៍ទាំងនេះ។

ញ៉ាំម្ទេសប្លោក ពណ៌ក្រហម
ម្ទេសប្លោកពណ៌ ក្រហមផ្ទុកសារធាតុ Apigenin ដែលអាចជួយបង្កើនការចងចាំ និងប្រឆាំងនឹងជំងឺ ភ្លេចភ្លាំងពេលចាស់ជរា។

បន្លែពណ៌បៃតង
អ្នកស្រាវជ្រាវជន ជាតិអាមេរិក បានរកឃើញថា ការញ៉ាំស្ពៃស្ពីណាច អាចជួយបង្កើនភាពខ្លាំងក្លា ផ្នែកបញ្ហាស្មារតីមនុស្ស។ តាមរយៈការញ៉ាំ បន្លែពណ៌បៃតងច្រើន អ្នកក៏អាចបង្ការភាព ភ្លេចភ្លាំងបានដែរ។

គេង ៨ម៉ោងជាទៀងទាត់
អ្នកវិទ្យាសាស្ត្រខាងផ្នែក សរសៃប្រសាទនិយាយថា ការគេងលក់ស្រួល មួយយប់អាចពង្រឹងដល់ការចងចាំ ជាច្រើនប្រភេទខុសៗគ្នា៕

ទម្លាប់ល្អៗ ដែលអាចបង្កើនការ ចងចាំបានយ៉ាងល្អ

ប្រភព៖ គេហទំព័រ www.health.com.kh