មាន សូនីតា លក់អាវយឺតយកលុយ ជួយកុមារី រ៉ែនដែលគ្រួសារមាន ជីវភាពក្រីក្រ

ភ្នំពេញៈ កញ្ញា មាន សូនីតា ក្រៅពីនាងជាតារាសម្តែង ដែលមានភាពមមាញឹក ក្នុងការងារសិល្បៈ ហើយនាង ក៏បានយកពេលទំនេរ ទៅចូលរួមការងារមនុស្សធម៌ ជួយក្មេងៗក្រីក្រ និងរស់នៅក្នុង មណ្ឌលកុមារកំព្រាជាដើម ។ ជាក់ស្តែងថ្មីៗនេះ នាងបានប្រកាសជាសាធារណៈថា នាងបានបោះពុម្ពអាវយឺត ប្រមាណជិត៣០០អាវ ហើយសម្រាប់ប្រាក់ចំណេញគឺនាងនឹងយកទៅជួយក្មេងស្រីម្នាក់មានឈ្មោះថា រ៉ែន ដែលនាងរស់នៅ ក្នុងគ្រួសារមួយ ដែលមានជីវភាពក្រីក្រ ។

តាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook របស់តារាសម្តែង ដែលមានទាំងព្រម គឺសម្រស់ស្អាតនិងចិត្តល្អ នាង មាន សូនីតា បានសរសេរបង្ហោះ ជាសាធារណៈ ដោយចង់ឲ្យទស្សនិកជន និងអ្នកគាំទ្រជួយទិញអាវរបស់នាង ដើម្បីសាងអំពើល្អ និងជួយទៅដល់ក្មេងស្រីខាងលើនេះថា « ក៏ព្រោះតែឆ្នាំនេះ នាងខ្ញុំមានអាយុ ២៦ឆ្នាំទើបធ្វើអាវយឺតស្រលាញ់ចំនួន ២៦០អាវ ដូច្នេះចំនួនមានកំណត់ រួសរាន់ឡើង ប្រាក់ចំណេញពី លក់ក្រម៉ាខ្មែរនេះ គឺនាងខ្ញុំនឹងផ្តល់ជូន ទៅក្រុមគ្រួសារស្រី រ៉ែន ដើម្បីឲ្យពួកគាត់ប្រកបមុខរបបខ្នាតតូច ដើម្បីជួយសម្រួល ដល់ជីវភាពពួកគាត់ ដោយប្រសើរជាងនេះ សំរាប់អាវយឺតក្រម៉ា តំលៃ ៣០,០០០រៀល» ។បើតាម កញ្ញា មាន សូនីតា ធ្លាប់បានប្រាប់ទស្សនិកជន ឲ្យបានដឹងពីមូលហេតុ ដែលនាងចង់ជួយកុមារី ស្រីរ៉ែន ថា «បងប្អូនទាំងអស់គ្នា នាងខ្ញុំចង់ណែនាំ អ្នកទាំងអស់គ្នាឲ្យបាន ស្គាល់ក្មេងស្រីម្នាក់ នាងមានឈ្មោះថាស្រី រ៉ែន នាងមានអាយុ ១១ឆ្នាំហើយ ដោយសារតែស្ថានភាពគ្រួសារ មានការលំបាកធ្វើឲ្យឪពុកម្តាយ ស្រីរ៉ែន ត្រូវធ្វើចំណាកស្រុក ទៅទីកន្លែង ខុសៗគ្នាជាច្រើន តាំងពីនាងទើបនឹងចាប់កំណើតមកម្ល៉េះ ហេតុផលទាំងនេះហើយទើបធ្វើឲ្យស្រី រ៉ែនមានការសិក្សាយឺតយ៉ាវជាងក្មេងដ៏ទៃទៀត ក្នងវ័យ ១០ឆ្នាំនេះ ប្អូនស្រីទើបតែសិក្សា បាន ត្រឹមថ្នាក់ទី២ នៅក្នុងសាលា ពោធិលង្កា ក៏ជាសាលារៀន ដែលនាងខ្ញុំធ្លាប់រៀនកាលពីតូចផងដែរ » ។

ដោយសារតែមូលហេតុ និងអ្វីដែលនាងបានជួប និងឃើញពីទុក្ខលំបាក របស់ក្មេងៗបែបនេះហើយ ទើបធ្វើឲ្យតារាសម្តែងស្រីស្អាត និងជាតួសម្តែងល្បីឈ្មោះ ក្នុងរឿង «ស្នេហ៍៩ » កញ្ញា មាន សូនីតា មានចិត្តអាណិត និងចង់ជួយទៅដល់ក្មេងៗ ដែលមានជីវភាព រស់នៅក្រីក្រ និងក្មេងកំព្រា ដែលរស់នៅជាមួយខាងអង្គការផ្សេងៗ ព្រោះតែនាងមាន ចិត្តស្រលាញ់ និងអាណិតក្មេងៗទាំងអស់គ្នា ៕