វិធីដើម្បីពង្រឹង ដល់លទ្ធភាពមានកូន របស់បុរសយ៉ាង មានប្រសិទ្ធភាព

នៅពេលយើងនិយាយ ដល់ការមានកូននោះ មនុស្សយើងភាគច្រើន ខ្វល់តែសុខភាព មនុស្សស្រីទេ ហើយក៏គ្មាននរណា និយាយច្រើនថា តើបុរសគួរធ្វើអ្វីខ្លះដើម្បីជួយឲ្យខាងស្រីអាច មានផ្ទៃពោះបានដែរ។ ដូច្នេះដើម្បីអាចមានកូនបាន ទាល់តែអ្នកទាំងពីរ ខិតខំជាមួយគ្នា។ ខាងក្រោមនេះខ្ញុំនឹង បង្ហាញអំពីរឿងមួយ ចំនួនដែលធ្វើឲ្យបុរសងាយនឹង អាចមានលទ្ធភាពមានកូនខ្លាំង។

លះបង់អំពើបាប
ត្រង់នេះខ្ញុំចង់និយាយថា ចូរលះបង់ការជក់បារីទៅ ព្រោះវាប៉ះពាល់យ៉ាងខ្លាំង ដល់ចំនួនមេជីវិតឈ្មោល។ អ្វីដែលពិសេសនោះ គឺគ្រឿងស្រវឹងតែម្តង ព្រោះវាទៅកាត់បន្ថយការ បញ្ចេញអ័រម៉ូនភេទ របស់មនុស្សប្រុស ដែលជាហេតុនាំ ឲ្យខ្សោយផ្លូវភេទ។ វាក៏ទៅបំផ្លាញគុណភាព និងរចនាសម្ព័ន្ធរបស់ មេជីវិតឈ្មោលបានដែរ។ វាមិនអាចធ្វើឲ្យអ្នកមាន កូនបានតាមរយៈការបញ្ឈប់ សកម្មភាពថ្លើមដើម្បី ប្រើប្រាស់វីតាមីន A ដែលជាសារធាតុដ៏ ចាំបាច់មួយក្នុងការ ផលិតមេជីវិតឈ្មោល។

កុំឲ្យមានតានតឹង
ចូរលុបបំបាត់ភាព តានតឹងក្នុងជីវិត ចូរព្យាយាមបន្ធូរ អារម្មណ៍ដោយ ការហាត់ប្រាណ ឬនៅកន្លែងណា ដែលស្ងាត់ដើម្បី បន្លប់ចិត្តខ្លួនឯង។ អ្នកក៏អាចបន្ធូអារម្មណ៍តាមរយៈការដកដង្ហើម ជ្រៅៗប្រហែល ១០ ទៅ២០នាទីដែរ។ ចូរធ្វើបែបនេះរាល់ថ្ងៃ ដើម្បីអាចឲ្យរាងកាយ និងផ្លូវចិត្តមានភាពធូរស្រាល។ អ្នកក៏អាចបន្ធូរអារម្មណ៍តាមរយៈការស្តាប់ សម្លេងទឹកសមុទ្រ ទឹកជ្រោះ និងភ្លៀងក្នុងព្រៃដែរ។

ឈប់ជិះកង់
បើសិនជាអ្នកកំពុង តែព្យាយាមចង់បានកូន រយៈពេលច្រើនជាងមួយឆ្នាំ ហើយមិនបានជោគជ័យនោះ របៀបរស់នៅដែល អ្នកត្រូវតែផ្លាស់ប្តូរនោះ គឺការឈប់ជិះកង់នៅកន្លែងហាត់ប្រាណ ឬឈប់ជិះកង់នៅក្រៅផ្ទះ មួយរយៈពេលខ្លីសិនទៅ។ ព្រោះការជិះកង់នឹងបង្កើន កម្តៅដល់ពងស្វាស ដែលជាហេតុនាំឲ្យមេ ជីវិតឈ្មោលអាចងាប់ច្រើនបាន។

កាត់បន្ថយការ លើករបស់ធ្ងន់ៗ
ខណៈពេលដែលការ មានរូបរាងសមសួនធ្វើ ឲ្យមានសុខភាពល្អ និងធ្វើឲ្យពងស្វាស អាចផលិតមេជីវិត ឈ្មោលកាន់តែល្អនោះ ការហាត់ប្រាណដោយ លើកទម្ងន់ធ្ងន់ៗក៏នឹងជួយពង្រឹង ដល់កំហាប់របស់មេ ជីវិតឈ្មោលបានដែរ ប៉ុន្តែបើសិនជាធ្វើ ច្រើនជ្រុលពេក វាអាចនឹងក្លាយ ទៅជាបញ្ហាវិញ។ ដូច្នេះនៅពេលអ្នក មានគម្រោងយកកូន ចូរកាត់បន្ថយការលើក របស់ធ្ងន់ធ្ងរឲ្យបានច្រើន បំផុតតាមតែអាចធ្វើទៅបាន។

ចៀសវាងការងូតទឹកក្តៅ
ចូរកុំប្រើពេលងូតទឹក ក្តៅយូរៗទៀតអីព្រោះ ជាតិក្តៅនឹងប៉ះពាល់ ដល់គុណភាព និងបរិមាណមេជីវិតឈ្មោល។

យកចិត្តទុកដាក់ លើរបបអាហារ
ចូរញ៉ាំអាហារណាដែល ផ្តល់សុខភាពដូចជា បន្លែសម្បូរជីវជាតិ គ្រាប់ធញ្ញជាតិ និងផ្លែឈើស្រស់ៗ ព្រោះវានឹងទៅពង្រឹង ដល់គុណភាពមេ ជីវិតឈ្មោលបាន។

ចៀសវាងសាច់ក្រហម
ចូរបញ្ឈប់ការញ៉ាំសាច់ក្រហម និងអាហារលឿនមួយរយៈសិន។ គេជឿថា សាច់ក្រហមក៏ដូចជា គ្រឿងស្រវឹងដែរ ព្រោះវានឹងទៅកាត់បន្ថយ សមត្ថភាពមានកូនរបស់បុរសតាមរយៈ ការបន្ថយចំនួន និងគុណភាព មេជីវិតឈ្មោល។

គេងគ្រប់គ្រាន់
ចូរគេងយ៉ាងហោចណាស់ ៧ ទៅ៨ម៉ោងក្នុងមួយយប់ ព្រោះវានឹងជួយស្តារឡើង វិញនូវប្រព័ន្ធប្រដាប់បន្តពូជ និងបន្ថយស្ត្រេស។ ការគេងមិនគ្រប់គ្រាន់ អាចរំខានដល់វដ្តនៃការផលិត មេជីវិតឈ្មោលបាន។

ញ៉ាំទឹកឲ្យបានច្រើន
ចូរប្រាកដថា អ្នកញ៉ាំទឹកស្អាតចំនួន ៨កែវជារៀងរាល់ថ្ងៃ ព្រោះវាជាវិធីដែល អាចច្រោះជាតិពុល ចេញពីក្នុងខ្លួន និងរក្សាសុខភាពឲ្យនៅល្អ។

ស្វែងរកជំនួយ
ជាចុងក្រោយ អ្នកគួរតែស្វែងរកជំនួយ ពីអ្នកជំនាញខាងវេជ្ជសាស្ត្រ បើសិនជាអ្នកព្យាយាម ផ្លាស់ប្តូររបៀបរស់នៅ គ្រប់យ៉ាងអស់ហើយ៕

វិធីដើម្បីពង្រឹង ដល់លទ្ធភាពមានកូន របស់បុរសយ៉ាង មានប្រសិទ្ធភាព

ប្រភព៖ គេហទំព័រ www.health.com.kh