ដំណើរកម្សាន្ត តាមកាណូត នៅក្នុងខេត្តកំពង់ឆ្នាំង កំពុងទទួលបាន ការទាក់ទាញ ពីអ្នកទេសចរជាតិ និងអន្តរជាតិ

កំពង់ឆ្នាំង៖ តំបន់នេសាទបឹងទន្លេសាប មានទីតាំងនៅខាងមុខផ្សារក្រោម ដែលមានផ្ទះបណ្តែតទឹកជាច្រើន កំពុងតែទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងការកម្សាន្តតាមការជិះកាណូត មើលទេសភាពដ៏ស្រស់ត្រកាល នៅក្នុងខែប្រាំង មានគេនេសាទជាច្រើន ហើយអ្នកទេចរអាចទៅមើលកន្លែងចិញ្ចឹមត្រី នៅក្នុងតំបន់នោះក៏បាន រួមនឹងបានឃើញទេសភាពជាមួយ នឹងសត្វស្លាបជាច្រើនប្រភេទ ដែលកំពុងធ្វើសំបុកនៅលើមែកឈើផងដែរ។

ជាមួយគ្នានេះ បើតាមម្ចាស់ផែកាណូត ទេសចរណ៍ ដើមពោធិ៍ទន្លេផ្សារក្រោម សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានអះអាងថា សក្តានុពល ទេសចរណ៍នឹងកើនឡើងបន្ថែមទៀត ប្រសិនបើ មានការរៀបចំត្រឹមត្រូវ និងច្បាស់លាស់ ជាពិសេសក្រុមអាជីវករ ដែលមានកាណូតសម្រាប់ជួល ដឹកភ្ញៀវទេសចរ ត្រូវចែករំលែកគ្នា តាមលេខរៀង ហើយមិនត្រូវដណ្តើមគ្នា និងបង្កការរំខានដល់អ្នករត់កាណូតដទៃទៀត។

ទេសភាពបឹងទន្លេសាប ខេត្តកំពង់ឆ្នាំង គឺជាកន្លែងដែលអ្នកទេសចរ ចូលចិត្តជាងគេនៅក្នុងប្រទេសកម្ពុជា មនុស្សជាច្រើន បានកោតសរសើរថា ខេត្តកំពង់ឆ្នាំង ជាខេត្តដែលស្រស់ស្អាតជាងគេ មានទីតាំង នៅកណ្តាលទន្លេសាប ក្នុងតំបន់បឹងទន្លេសាប។ ទេសភាពនៃបឹងទន្លេសាប បានទាក់ទាញភ្ញៀវទេសចរ និងអ្នកដំណើរជាច្រើនឲ្យមកទស្សនាជារៀងរាល់ឆ្នាំ។ ខេត្តកំពង់ឆ្នាំង មានឧស្សាហកម្មជាច្រើន ដូចជានេសាទត្រី ដាំស្រូវ និងធ្វើចានឆ្នាំង ដែលជាមុខរបរដ៏សំខាន់ សម្រាប់អ្នកស្រុកនៅទីនោះ។ អ្នកស្រុកភាគច្រើន ចិញ្ចឹមជីវិតដោយនេសាទត្រី ហើយបឹងទន្លេសាបក្នុងខេត្តកំពង់ឆ្នាំងនេះ បម្រើខ្លួនជាជង្រុកត្រី ដ៏សំខាន់សម្រាប់នេសាទត្រី។

ទេសភាពបឹងទន្លេសាប គឺជាកន្លែងនេសាទត្រីដ៏ល្បីល្បាញក្នុងប្រទេសកម្ពុជា។ ជាមួយនឹងទេសភាពបឹងទន្លេសាប អ្នកទេសចរក៏អាចរៀនពីរបៀបរស់នៅ របស់អ្នកនេសាទនៅក្នុងតំបន់នោះផងដែរ។ អ្នកទេសចរ ក៏អាចចាប់យកទស្សនីយភាពដ៏ស្រស់ត្រកាល នៅក្នុងខេត្តកំពង់ឆ្នាំងនេះ បើសិនជាអ្នកធ្វើដំណើរប្រហែល១គ.ម ពីទីរួមខេត្តកំពង់ឆ្នាំង។ តំបន់នេសាទបឹងទន្លេសាប មានទីតាំងនៅខាងមុខផ្សារក្រោម ដែលមានផ្ទះអណ្តែតទឹកជាច្រើន។ នៅក្នុងខែប្រាំង មានគេនេសាទជាច្រើន ហើយអាចទៅមើលកន្លែងចិញ្ចឹមត្រី នៅក្នុងតំបន់នោះក៏បាន។ អ្នកទេសចរ នឹងបានឃើញទេសភាពជាមួយនឹងសត្វស្លាបជាច្រើនប្រភេទ ដែលកំពុងធ្វើសំបុកនៅលើមែកឈើផងដែរ ហើយក៏អាចមើល សកម្មភាពអ្នកនេសាទត្រីនៅពេលព្រឹកព្រលឹមផងដែរ។ រីករាយនឹងទេសភាពដ៏អស្ចារ្យ នៃការដាក់មងចាប់ត្រី ខ្លះមានដល់ទៅ១គ.មឯនោះ ដែលជួយឲ្យចាប់ត្រីបានរាប់តោន នៅពេលត្រីហែលចូលមកបឹងទន្លេ៕