ហេតុអ្វី បានជា ផ្នែករាងកាយ ខ្លះមានអារម្មណ៍រ សើបជាង ផ្នែកដទៃ?

អារម្មណ៍រសើបនៅក្នុងស្បែក ត្រូវវាស់វែងដោយសរសៃ ប្រសាទសម្រាប់ទទួលដ៏តូចល្អិត នៅខាងចុងនៃសរសៃប្រសាទ។

មានប្រភេទសរសៃប្រសាទខុសៗគ្នាជាច្រើន។ ប្រភេទនីមួយៗអាចរកឃើញ អារម្មណ៍រំញោចតែមួយគត់ ដូចជាឈឺចាប់ កម្តៅ សម្ពាធ ការប៉ះត្រូវជាដើម។

សរសៃប្រសាទទាំងនេះគឺជាក្រុមរួមគ្នា ដោយយោងទៅតាម តួនាទីដ៏សំខាន់របស់វា។ ជាក់ស្តែងមានចំនួនយ៉ាងច្រើននៅក្នុងប្រអប់ដៃ និងបបូរមាត់ ដែលមានអារម្មណ៍រំញោច ពីការពាល់ត្រូវនោះ មានសារសំខាន់ខ្លំាងណាស់។ ទោះបីជាយ៉ាងណាក្តី ខ្នងរបស់អ្នកមិនសូវ មានអារម្មណ៍រំញោចទេ ពីព្រោះនៅត្រង់កន្លែងនោះនៃរាងកាយ របស់អ្នកមាន សសៃប្រសាទសម្រាប់ទទួលតិចតួចណាស់។

ឪសថមួយចំនួនដែល បង្កឲ្យខ្វះជាតិវីតាមីននៅក្នុងរាងកាយ វីតាមីនជាសារធាតុអាហារដែលរាងកាយ ត្រូវការក្នុងកម្រិតបរិមាណតិចនៅពេល ប្រៀបធៀបជាមួយ នឹងសារធាតុអាហារផ្សេងៗប៉ុន្តែវាមានភាព ចាំបាច់ខ្លាំងណាស់ចំពោះដំណើរការរបស់រាងកាយ ដូចជាការពង្រឹងប្រព័ន្ធការពាររាងកាយ ប្រព័ន្ធប្រសាទ និងខួរក្បាល ការលូតលាស់ស្បែក ភ្នែកជាដើម។ វីតាមីនមាន២ប្រភេទ គឺវីតាមីនដែលអាចរលាយនៅក្នុងខ្លាញ់ រួមមាន វីតាមីន A , D, E, K និងវីតាមីនដែលរលាយ នៅក្នុងទឹករួមមាន វីតាមីន B និង C។

ប៉ុន្តែរាងកាយរបស់យើងមិនអាច បង្កើតវីតាមីនដោយខ្លួនឯងឡើយ លើកលែងតែវីតាមីន D ដែលត្រូវការពន្លឺថ្ងៃជំនួយ ប៉ុន្តែក៏នៅតែមិនទាន់ គ្រប់គ្រាន់ចំពោះតម្រូវការរបស់ រាងកាយដែរ។ ដូច្នេះដើម្បីឲ្យរាងកាយបានទទួលវីតាមីនប្រភេទផ្សេងៗនោះ ចាំបាច់ត្រូវទទួលបានវីតាមីន បន្ថែមពីខាងក្រៅ ដោយការទទួលទានអាហារដែលផ្តល់វីតាមីន រួមមានបន្លែ ផ្លែឈើ ទឹកដោះគោ ថ្លើម ស៊ុតក្រហម អង្ករសម្រូបជាដើម។

វីតាមីនដែលយើងទទួលទាន ចូលទៅអាចត្រូវបាន ស្រូបយកពីរាងកាយ បញ្ចេញឥទ្ធិពលបានមិនពេញលេញ ឬកើតចេញជាជាតិពុល ប្រសិនបើមានការប្រើប្រាស់ ថ្នាំដូចខាងក្រោមៈ

១. ថ្នាំ Metformin:

ជាថ្នាប្រើសម្រាប់ព្យាបាល ជំងឺទឹកនោមផ្អែម។ វាអាចកាត់បន្ថយ ការស្រូបយកវីតាមីន B12 ពីពោះវៀន របស់រាងកាយ ប្រសិនបើប្រើប្រាស់វានៅក្នុង កម្រិតមួយយ៉ាងខ្ពស់ ឬប្រើនៅក្នុងរយៈពេលយូរអាចបង្ករឲ្យខ្វះជាតីវីតាមីន B12 ដោយអាចមានអាការ មួយចំនួនដូចជាឈឺក្បាល ឈឺចុករួយពេញខ្លួន អណ្តាតឡើងជ្រាំង អស់កម្លាំងរហិតរហៃ ឆាប់ឆេវឆាវ ម៉ួម៉ៅច្រើន ភ្លេចភ្លាំងច្រើនជាដើម។ ដូច្នេះអ្នកកើតមានជំងឺ ទឹកនោមផ្អែម គួរតែបន្ថែមវីតាមីន B12 ដោយអាចទទួលទានជាថ្នាំ ឬអាហារក៏បាន។ អាហារដែល មានវីតាមីន B12 រួមមានថ្លើម សាច់គោ សាច់មាន់ សាច់ជ្រូក ត្រី ទឹកដោះគោ ហ្រ្វូម៉ា និងស៊ុត។

២. ថ្នាំព្យាបាលរោគក្រពះមួយចំនួនៈ

ដែលនៅក្នុងនោះរួមមាន Omeprazole, Lansoprazole, Rabeprazole, Pantoprazole, Esomeprazole, Climetidine, Ranitidinening និង Famotidine ។ ថ្នាំទាំងនេះសុទ្ធតែធ្វើឲ្យ សារពាង្គកាយខ្វះវីតាមីន B12 ផងដែរ។ ការខ្វះវីតាមីន B12 នេះអាចឃើញមានកើតឡើង ចំពោះអ្នកដែលប្រើប្រាស់ ថ្នាំព្យាបាលជំងឺក្រពះ នៅក្នុងកម្រិតមួយខ្ពស់ និងប្រើជាប់ៗគ្នាក្នុងរយៈពេលយូរ។ ទោះបីជាយ៉ាងណាក្តី ប្រសិនបើបានទទួលទានវីតាមីន B12 បន្ថែមនោះវានឹងមិនបង្កឲ្យកើត អាការខ្វះ វីតាមីនឡើយ។

៣. ថ្នាំពន្យាកំណើតប្រភេទលេបៈ មានការសិក្សាជាច្រើនបានរកឃើញថា ស្រ្តីដែលទទួលទានថ្នាំពន្យាកំណើតរយៈពេលយូរ និងកើតអាការខ្វះវីតាមីន B6 និងអាស៊ីត ហ្វីលិក។ អាការខ្វះវីតាមីន B6 រួមមានរហិតរហៃ ស្រកទំងន់ ងាយឆ្លងមេរោគ ស្ពឹក កើតអាការទាក់ទងនឹងប្រព័ន្ធប្រសាទ ដូចជាឈឺក្បាល ដេកមិនលក់ ស្រងូតស្រងាត់។ ដូច្នេះអ្នកដែលប្រើថ្នាមពន្យា កំណើតប្រភេទលេប ត្រូវទទួលទានបន្ថែមវីតាមីន B6 អាស៊ីតហ្វូលិក ប្រសិនបើអ្នកមិនអាចទទួលទានអាហារ តាមគោលការណ៍នៃ របបអាហារឲ្យបានគ្រប់គ្រាន់។

៤. ថ្នាំព្យាបាលជំងឺរបេងៈ ជាពិសេសថ្នាំ Rifampicin និង Isoniazid ថ្នាំទាំងនេះនឹងបន្ថយកំហាប់របស់វីតាមីន D ក្នុងសេរ៉ូម។ ក្រៅពីនេះ Isoniazid ក៏បានបន្ថយការបឹត ស្រូបយក អាស៊ីតហ្វូលិក និងទប់ស្កាត់ការប្រែប្រួលវីតាមីន B6 ដែលធ្វើឲ្យកើតមានអាការខ្វះអាស៊ីតហ្វូលិក និងវីតាមីន B6។ ដូច្នេះ ត្រូវបន្ថែមវីតាមីនអស់ទាំងនេះសម្រាប់ អ្នកដែលមានជំងឺរបេង។

៥. ថ្នាំបញ្ចុះប្រភេទដែលមានសមាសធាតុរបស់ Mineral Oil:

វានឹងបន្ថយការបឹតស្រូបយក វីតាមីនដែលរលាយនៅក្នុងខ្លាញ់។ ដោយសារតែ Mineral Oil ជាសារធាតុពពួកខ្លាញ់ ទើបវាទៅរលាយរំលាយ វីតាមីនទាំងអស់នេះ ធ្វើឲ្យមិនអាចបឺតស្រូបយកចូល ទៅកាន់រាងកាយបានទេ។ បញ្ហានេះអាចកែខៃបានដោយ ថ្នាំបញ្ចុះប្រភេទនេះ មុន ឬក្រោយពីការទទួលទានវីតាមីន យ៉ាងហោចណាស់ ២ម៉ោង៕

ហេតុអ្វី បានជា ផ្នែករាងកាយ ខ្លះមានអារម្មណ៍រ សើបជាង ផ្នែកដទៃ?

ហេតុអ្វី បានជា ផ្នែករាងកាយ ខ្លះមានអារម្មណ៍រ សើបជាង ផ្នែកដទៃ?

ហេតុអ្វី បានជា ផ្នែករាងកាយ ខ្លះមានអារម្មណ៍រ សើបជាង ផ្នែកដទៃ?

ហេតុអ្វី បានជា ផ្នែករាងកាយ ខ្លះមានអារម្មណ៍រ សើបជាង ផ្នែកដទៃ?