បទ «ទីបំផុត» របស់ហេង ពិទូ មានអ្នកមើល លើសការរំពឹងទុក

ភ្នំពេញ៖ បទម្រៀង «ទីបំផុត» របស់ ហេង ពិទូ ជាបទស្នាដៃកូនខ្មែរពិតៗ បានបង្ហាញពីភាព ជោគជ័យរបស់បទនេះ និងអ្នកនិពន្ធផ្ទាល់ ដោយមានអ្នកមើល លើសការរំពឹងទុក ប៉ុន្តែអ្នកនិពន្ធវិញ រកបាយច្រកឆ្នាំងសឹងមិនបាន។

«ទីបំផុត» បច្ចុប្បន្នអាចចាត់ ទុកថាជាបទកំពូល ដោយមានការគាំទ្រយ៉ាងសន្ធឹកសន្ធាប់ រហូតដល់អ្នកខ្លះកាត់ត រូបភាពក្នុងបទចម្រៀងនេះ បែប Troll លេងសើចជាកំប្លែង ប៉ុន្តែមិនស្ថិតក្នុងការរិះគន់ឡើយ ។ បទចម្រៀងមួយនេះ បានធ្វើឲ្យ ហេង ពិទូ រីកមុខរីកមាត់ និងបង្កើនកេរ្តិ៍ឈ្មោះសារជាថ្មី លើវិថីសិល្បៈ ដោយមានអ្នកចុចមើល ដោយគិតត្រឹមរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ មានអ្នកមើល ១.០៦៩.៩១៤ ដង លើសពីបទចម្រៀងផ្សេងទៀត ។

បើទោះបីជាបទនេះល្បីល្បាញ ប៉ុន្តែម្ចាស់បទ និងជាអ្នកនិពន្ធបទចម្រៀងនេះ បានសរសេរត្អួញត្អែរលើហ្វេសប៊ុក ថា «ខំធ្វើបទចម្រៀងនេះយ៉ាងយូរ ប៉ុន្តែថវិកាដែលទទួលបាន ចាយមិនដល់មួយសប្តាហ៍ផង» ។ ថ្វីត្បិតបើត្អួញត្អែរ យ៉ាងនេះក្តី តែ ហេង វិទូ ក៏បានអះអាងថា និងមិនបោះបង់ចិត្តតស៊ូ ក្នុងការបង្កើតបទថ្មី ស្នាដៃកូនខ្មែរ ឡើយ ខណៈដែលក្រសួងពាក់ ព័ន្ធមើលមិនឃើញ។

បញ្ជាក់ផងដែរថា បទចម្រៀង «ទីបំផុត» បានបង្ហោះចូលគណនីយូធូបឈ្មោះ Heng Pitu កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ ៕

ទស្សនាបទចម្រៀង ដូចខាងក្រោមនេះ៖

បទ «ទីបំផុត» របស់ហេង ពិទូ មានអ្នកមើល លើសការរំពឹងទុក