តើអ្នកគួរ ស្លៀកបំពាក់ បែបណា នៅរដូវក្តៅ?

រដូវក្តៅញើសចេញច្រើន សំលៀកបំពាក់ចាំបាច់ ត្រូវឲ្យមានខ្យល់ចេញចូល បានទូលំទូលាយ។

នៅផ្ទះអ្នកអាចស្លៀកពាក់ ខោអាវដេរដោយក្រណាត់ស្តើង ដូជជាក្រណាត់ត្បាញ ដោយសរសៃអំបោះ ព្រោះវាសមស្របហើយខ្យល់ អាចចេញចូលបានងាយទៀតផង។

ខោអាវពណ៌ស ឬ ពណ៌ខ្ចីសមស្របបំផុត ទៅនឹងរដូវក្តៅព្រោះវា ត្រជាក់ងាយសង្កេតឃើញ ស្នាមកខ្វក់ដែលប្រឡាក់ពុំសូវស្រូប ដោយអ្នកគួរតែបែងចែក សំលៀកបំពាក់ប្រើជាប្រភេទៗ:

-      សំលៀកបំពាក់សម្រាប់រដូវក្តៅ

-      សំលៀកបំពាក់សម្រាប់រដូវរងា

-      សំលៀកបំពាក់ក្នុង

-      សំលៀកបំពាក់សម្រាប់ដេក

-      សំលៀកបំពាក់សម្រាប់ បុណ្យទាន និងប្រជុំផ្សេងៗ

-      សំលៀកបំពាក់សម្រាប់ពលកម្ម

មុនពេលពិភាក្សាដល់ប្រភេទ សំលៀកបំពាក់នីមួយៗ

យើងគប្បីយកចិត្តទុកដាក់ដល់ ការកាត់ដេរស្អាត និងពណ៌សម្បុរដែលធ្វើឲ្យ សំលៀកបំពាក់នោះស្អាត។

ប្រសិនបើអ្នកមានសម្បុរស អ្នកស្លៀកពាក់អ្វីក៏ស្អាតដែរ ពណ៌ស្រស់ក៏ស្អាតឯពណ៌ចាស់ ក៏រឹតតែស្អាតទៅទៀត ព្រោះវាធ្វើឲ្យសម្បុរស្បែក របស់អ្នកកាន់តែស្រស់។

ប្រសិនបើអ្នកមានសម្បុរខ្មៅ គួរស្លៀកពាក់ពណ៌ចាស់ៗ បើអ្នកស្លៀកពាក់ពណ៌ភ្លឺពេក គឺធ្វើឲ្យស្បែកអ្នកកាន់តែខ្មៅថែមទៀត។ ហើយប្រសិនបើអ្នកមាន ក មូលហើយធាត់ ពាក់អាវកវៀលធំមើលទៅកាន់ តែធាត់។ ហើយនៅពេលចេញដើរទៅខាងក្រៅអ្នក គួរពាក់អាវដៃវែង ដើម្បីចៀសវាងក្តៅខ្លាំងពេក ធ្វើឲ្យរបកស្បែកដៃ។ មិនត្រូវប្រើក្រណាត់ ស្តើងពេកទេ គួរប្រើក្រណាត់ដែល ជាប្រភេទអំបោះកប្បាស ឬលាយអំបោះ ដើម្បីឲ្យត្រជាក់ងាយជក់ទឹកមិនសូវហាប់។

តើអ្នកគួរ ស្លៀកបំពាក់ បែបណា នៅរដូវក្តៅ?

តើអ្នកគួរ ស្លៀកបំពាក់ បែបណា នៅរដូវក្តៅ?